ព័ត៌មានទាន់ហេតុការណ៍៖

ធនាគារ មេយប៊ែង សាខាកម្ពុជាក្រោម ផ្អាកដំណើរការជា បណ្តោះអាសន្នចាប់ពីថ្ងៃនេះ ខណ:បុគ្គលិកខ្លួនម្នាក់មានកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ សូមជម្រាបជូនដំណឹងថា, ធនាគារ មេយប៊ែង សាខាកម្ពុជាក្រោម នឹងផ្អាកដំណើរការជា បណ្តោះអាសន្នចាប់ពីថ្ងៃនេះ រហូតដល់មានការជូនដំណឹងជាថ្មី។

សេចក្តីសម្រេចចិត្តនេះ គឺត្រូវធ្វើឡើងដោយសារតែ បុគ្គលិកធនាគារយើងម្នាក់ បានរកឃើញថា វិជ្ជមានកូវីដ-១៩។ ក្នុងករណីនេះខាងធនាគារនឹងគោរពតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ហើយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។

សូមមេត្តាអញ្ជើញទៅកាន់សាខាធនាគារផ្សេងទៀត ដើម្បីធ្វើប្រតិបត្តិការធនាគារ ឬលោកអ្នករកសេវា បន្តធ្វើប្រតិបត្តិការ តាមរយៈធនាគារតាមអុីនធឺណេត ឬ កម្មវិធីធនាគារតាមទូរស័ព្ទដៃ Muaythanks KH ។
ខាងធនាគារបានធ្វើការណែនាំឲ្យបុគ្គលិក និងអតិថិជនទាំងអស់បន្តប្រតិបត្តិតាមការណែនាំអំពីវិធានការ ការពារនានា របស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីធានាឲ្យបាននូវសុវត្ថិភាព និងសុខុមាលភាព ទាំងអស់គ្នា៕ដោយ៖សិលា


ចែករំលែក៖