ព័ត៌មានទាន់ហេតុការណ៍៖

ភ្លៀងធ្លាក់ លាយឡំនិងខ្យល់បក់បោកខ្លាំង ធ្វើឲ្យផ្ទះប្រជាពលរដ្ឋ១២ខ្នងរងការខូចខាត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ភ្លៀងលាយលំនិងខ្យល់កន្ត្រាក់កាលពីម៉ោង៧និង៣០នាទីយប់ថ្ងៃ១៧ខែមីនាឆ្នាំ២០២១ នៅភូមិព្រៃសង្ហា ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក  ធ្វើឲ្យផ្ទះប្រជាពលរដ្ឋចំនួន១២ខ្នងរងការខូចខាត។

សមត្ថកិច្ចស្រុកថ្មពួកប្រាប់ថាៈផ្ទះប្រជាពលរដ្ឋរងការខូចខាតនោះ មានឈ្មោះដូចខាងក្រោម៖

១.ឈ្មោះ​ ខ្លូត សាវៀត ភេទប្រុស​អាយុ៤១ឆ្នាំ (របើកដំបូលផ្ទះទាំងស្រុង)

២.ឈ្មោះ ឆាំ ឡយភេទប្រុស អាយុ៥០ឆ្នាំ (របើកដំបូលមួយចំហៀង)

៣.ឈ្មោះ ឡៅ លឹតភេទប្រុសអាយុ៤៦ឆ្នាំ (របើកដំបូលមួយចំហៀង)

៤.ឈ្មោះ​ ភួង ភេត ភេទប្រុសអាយុ៥០ឆ្នាំ (របើកដំបូលមួយចំហៀង)

៥.ឈ្មោះ​ អេង រ៉ាត់ ភេទប្រុសអាយុ៤២ឆ្នាំ (របើកដំបូលផ្ទះមួយចំហៀង)

៦.ឈ្មោះ ហ៊ុន ហ៊ាង ភេទប្រុសអាយុ៤២ឆ្នាំ (របើកដំបូលផ្ទះមួយចំហៀង)

៧.ឈ្មោះ​ នី សុគុណ ភេទប្រុស​អាយុ៦0ឆ្នាំ (របើកដំបូលផ្ទះមួយចំហៀង)

៨_ឈ្មោះ​ ប៊ីន ស៊ីវ ភេទប្រុសអាយុ៤៣ឆ្នាំ (របើកដំបូលផ្ទះមួយចំហៀង)

៩_ឈ្មោះ​ អុី សំបុីន ភេទប្រុសអាយុ៧៨ឆ្នាំ (របើកដំបូលផ្ទះមួយចំហៀង)

១0_ឈ្មោះ អឿន អោត  ភេទប្រុស​អាយុ៧៩ឆ្នាំ (របើកដំបូលផ្ទះមួយចំហៀង)

១១_ឈ្មោះ​ អ៊ួង ពេជ្រ​លី ភេទប្រុសអាយុ៥៦ឆ្នាំ (របើកដំបូលផ្ទះមួយចំហៀង)

១២_ឈ្មោះ​ យាង អេម ភេទប្រុសអាយុ៥៦ឆ្នាំ (របើកដំបូលផ្ទះ)

សមត្ថកិច្ចមូលដ្ឋានបាននិយាយថា នៅល្ងាចថ្ងៃហេតុគេបានឃើញមេឃមានសភាពខ្មៅងងឹតហើយមានរលឹមផ្សែងក្រូច។ លុះបន្ទាប់មកក៏មានខ្យល់បក់បោកមកយ៉ាងខ្លាំងធ្វើឲ្យផ្ទះពលរដ្ឋដួលរលំជាបន្តបន្ទាប់ តែពុំមានគ្រោះថ្នាក់ ដល់មនុស្សនិងសត្វឡើយ ។

នៅក្នុងហេតុការណ៍នោះផងដែរគេមានឃើញកងកម្លាំងនគរបាលស្រុកថ្មពួកសហការជាមួយអាជ្ញាធរនិងកម្លាំងសមត្ថកិច្ចនៅមូលដ្ឋាន ចុះជួយជួសជុលផ្ទះជូនគាត់ឡើងវិញផងដែរ៕

ដោយ៖ វណ្ណា


ចែករំលែក៖