ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំពងទឹក ស្រុករំដួល បាននាំយកថវិកា និងម៉ាស់ អាល់កុល ទៅប្រគល់ជូនក្រុមប្រឹក្សាឃុំពងទឹក សម្រាប់ចាត់ចែងរៀបចំកន្លែងធ្វើចត្តាឡីស័កត្រៀមទទួលបងប្អូនពលករ ដែលវិលត្រឡប់មកពីក្រៅប្រទេស

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក រស់ ផារិទ្ធ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំពងទឹក ស្រុករំដួល បាននាំយកថវិការ និងម៉ាស់ អាល់កុល ទៅប្រគល់ជូនក្រុមប្រឹក្សាឃុំពងទឹក ស្រុករំដួល សម្រាប់ចាត់ចែងរៀបចំកន្លែងធ្វើចត្តាឡីស័កត្រៀមទទួលបងប្អូនពលករ ដែលវិលត្រឡប់មកពីក្រៅប្រទេស ជាពិសេសសម្រាប់ចុះធ្វើការណែនាំ អប់រំ និងផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឃុំទាំងមូល អំវិធានការការពារបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ។

ការចុះរបស់ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំពងទឹកធ្វើឡើងនារសៀលថ្ងៃទី១៧ខែមីនាឆ្នាំ២០២១និងក្រុមការងារជាច្រើនរូបផងដែរ។

លោករស់ផារិទ្ធ ក៏បានធ្វើការកោតសសើរនិងវាយតំលៃខ្ពស់ក្នុងការខិតខំប្រឹងប្រែងបំពេញការងាររបស់លោកមេឃុំក៏ដូចជាសមាជិកក្រុមប្រឹក្សាឃុំលោកលោកស្រីទាំងអស់ក្នុងឃុំពងទឹកបានផ្ដល់សេវ៉ាសាធារណះជូនដល់ប្រជាពលរដ្ឋនាពេលកន្លងមក។

លោកបានបន្ថែមទៀតថាកាចុះមកពេលនេះនាំយកថវិការម៉ាស អាល់កុល ដើម្បីប្រគល់ជូនក្រុមប្រឹក្សាឃុំសម្រាប់ចាត់ចែងរៀបចំកន្លែងធ្វើចត្តាឡីស័កត្រៀមទទួលបងប្អូនពលករ ដែលវិលត្រឡប់មកពីក្រៅប្រទេស ជាពិសេសសម្រាប់ចុះធ្វើការណែនាំ អប់រំ និងផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឃុំទាំងមូល អំវិធានការការពារបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ។

លោកបន្តថាសូមលោកមេឃុំក៏ដូចជាសមាជិកក្រុមប្រឹក្សាឃុំត្រូវបង្កើនការប្រុងប្រយ័ត្ន និងត្រូវរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ទាំងអស់គ្នា ដើម្បីខ្លួនយើង គ្រួសារយើង និងប្រទេសយើង។
តាមអនុសាសន៍របស់សម្តេចមាន៖
-៣ ការពារ
១.ពាក់ម៉ាស់ ២. លាងដៃ​ ៣.គម្លាតសង្គម គម្លាតបុគ្គល(ចាប់ពី១,៥ម៉ែត្រឡឡើងទៅ)
-៣ កុំ
១.កុំចូលទៅកន្លែងបិតជិត គ្មានខ្យល់ចេញចូល និងម៉ាសុីនត្រជាក់ច្រើនពេក
២.កុំទៅកន្លែងមានមនុស្សច្រើន
៣.កុំប៉ះពាល់គ្នា កំុចាច់ដៃ​ កុំគៀកស្មា កុំឱបគ្នាជាដើម ។

ដោយអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួនផ្ដើមចេញពីការធ្វើអនាម័យជាប្រចាំលាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ពាក់ម៉ាស់ និងរក្សាគម្លាត១,៥ម៉ែត្រពីគ្នាជាដើម។

បន្ទាប់មកលោករស់ផារិទ្ធ ក៏បានប្រគេនបច្ច័យដល់ ព្រះគ្រូចៅអធិការវត្តសេកមាស នូវថវិកាចំនួន ២០០ដុល្លារ ដើម្បីចូលរួមចំណែកក្នងការកសាងរបងវត្តសេកមាស នៅភូមិសេកយំ ឃុំពងទឹក ស្រុករំដួល ដែលបាន និងកំពុងដំណើរការសាងសង់ផងដែរ ៕

ដោយ៖យឹមសុថាន


ចែករំលែក៖