ព័ត៌មានទាន់ហេតុការណ៍៖

បុរសជនជាតិចនម្នាក់បានធ្លាក់ពីលើសណ្ឋាគារជាន់ទី១៦បណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែង

ចែករំលែក៖

ខេត្តព្រះសីហនុ៖ បុរសជនជាតិចិនម្នាក់បានធ្លាក់ពីលើសណ្ឋាគារ អី ឆឹង នៅជាន់ទី១៦ បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ករណីនេះបានកើតឡើងនៅវេលាម៉ោង៥និង០០នាទីរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ត្រង់ចំណុចសណ្ឋាគារអីឆឹង ជាន់ទី១៦ ស្ថិតក្នុងក្រុមទី១២ ភូមិ៤ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ ។
– ជនរងគ្រោះឈ្មោះ CHEN YUEBING ភេទប្រុស ជនជាតិចិន កេីតនៅថ្ងៃទី 13.10.1989 ។
បច្ចុប្បន្នសាកសព រង់ចាំការពិនិត្យកោសល្យវិច័យរបស់នគរបាលជំនាញរួចយកទៅរក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្តដើម្បីទុកប្រគល់ជូនក្រុមគ្រួសារនិងស្ថានទូតសាមី ៕

ដោយ៖ឆ្លាមសមុទ្រ


ចែករំលែក៖