ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនប្តីប្រពន្ធ ២នាក់ពាក់ព័ន្ធនិងបទល្មើសគ្រឿងញៀន

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ បុរសនិងស្រ្តី ដែលជាប្តីប្រពន្ធនិងគ្នា ត្រូវបានសមត្ថកិច្ចនគរបាលខត្តកំពង់ឆ្នាំងធ្វើការឃាត់ខ្លួន ក្រោយពីកម្លាំងសមត្ថកិច្ចរកឃើញពាក់ព័ន្ធនិងករណីបទល្មើសគ្រឿងញៀន ។ ការឃាត់ខ្លួននេះគឺធ្វើឡើងកាលពីយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ នៅនៅចំណុចផ្លូវរថភ្លើង ស្ថិតក្នុងភូមិស្រែតាជ័យ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។
លោកវរសេនីយ៍ទោ គី សោភ័ស្សជាអធិការរងទទួលការងារប្រឆាំងបទល្មើសគ្រឿងញៀនស្រុកទឹកផុសបានឲ្យដឹងថា ជនសង្ស័យដែលម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនម្នាក់ឈ្មោះ ឌួង សេរីរ័ត្ន អាយុ៣៦ឆ្នាំជាប្តី និង ម្នាក់ទៀតឈ្មោះ ជា រ៉ានី ភេទស្រី អាយុ៣៣ឆ្នាំ ជាប្រពន្ធ រស់នៅក្នុងភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងនិងខេត្តកំពង់ឆ្នាំង ។ ក្នុងពេលឃាត់ខ្លួន សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងថ្នាំញៀនចំនួន២កញ្ចប់ស្មើនឹង១,៨០g ,ទូរស័ព្ទ២គ្រឿង, ម៉ូតូ ១គ្រឿង។
សមត្ថកិច្ចបានឲ្យដឹងថា ប្តីប្រពន្ធទាំង២នាក់នេះ ជាមុខសញ្ញាមួយដែលសមត្ថកិច្ចតាមប្រម៉ាញ់អំពីសកម្មភាពបទល្មើសគ្រឿងញៀននៅក្នុងមូលដ្ឋានខាងលើ នៅវេលាល្ងាចនេះជនសង្ស័យបានធ្វើសកម្មភាព សមត្ថកិច្ចបានដាក់កម្លាំងចាប់តែម្តង ។ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការដើម្បីចាត់ការបន្តតាមនីតិវិធី៕ដោយ៖ចន្ថា


ចែករំលែក៖