ភ្នំពេញ៖ រហូតដល់ម៉ោង ១២និង០០នាទី ថ្ងៃទី១៨ មីនា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៣៦នាក់ (ឆ្លងសហគមន៍ ៣៥នាក់ និង១នាក់ក្រៅពីសហគមន៍) និងមានជាសះស្បេីយ ៥៨នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ១៥៤១នាក់ ចំនួនសំរាកពេទ្យ ៦៤០នាក់ និងចំនួនជាសះស្បេីយសរុបកេីន ៨៩៨នាក់ និង ស្លាប់សរុប ១នាក់ ។
ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសយេីងកំពុងរាតត្បាតក្នុងសហគមន៍ហេីយ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ-១៩ ដ៏ខ្លាំងក្លានៅឡេីយ ។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។
យេីងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន 611884 ស្មេីនឹង 36421 ក្នុង១លាន នាក់។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115
http://covid19-map.cdcmoh.gov.kh៕
ដោយ៖ សុខ ខេមរា