ព័ត៌មានទាន់ហេតុការណ៍៖

ប្លន់យកម៉ូតូបានសម្រេចទាំងព្រឹកមិនរំខានដល់សមត្ថកិច្ចសង្កាត់ចោមចៅទី១ឡើយ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ប្រដាប់ដោយកាំបិតបានធ្វេីសកម្មភាពប្លន់យកម៉ូតូពីបុរសម្នាក់បានសម្រេចមិនរំខានដល់សមត្ថកិច្ចនៅក្នុងមូលដ្ឋាននោះឡើយ។ហេតុការណ៍ប្លន់នេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៧និង០០នាទីព្រឹក ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅជិតស្រះទឹកក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីជនរងគ្រោះសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានជិះម៉ូតូមួយគ្រឿង ម៉ាកស្មាស់វី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BI-0383 ដេីម្បីទៅមេីលមង ខណៈទៅដល់ចំណុចកើតហេតុមិនទាន់បានមើលមងផងស្រាប់តែលេចមុខជនសង្ស័យម្នាក់ប្រដាប់ដោយកូនកាំបិតមុតស្រួចមកភ្ជង់ពីក្រោយគំរាមមិនឱ្យស្រែក រួចក៏ប្លន់យកម៉ូតូតែម្តង។ ភ្លាមៗនោះរូបគាត់ព្យាយាមស្រែកឲ្យគេជួយដែរតែដោយសារនៅទីនោះគ្មានមនុស្ស និងជាតំបន់ស្ងាត់ផង ទើបជនសង្ស័យងាយធ្វើសកម្មភាព និងជិះចេញបាត់ទៅដោយសុវត្ថិភាពដោយមិនរំខានដល់សមត្ថកិច្ចឡើយ។
ក្រោយកើតហេតុជនរងគ្រោះបានត្រឹមទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ដើម្បីសុំការជួយអន្តរាគមន៍ពីសមត្ថកិច្ចស្វែងរកម៉ូតូនិងចាប់ជនសង្ស័យយកមកដាក់ទោសតាមច្បាប់៕

ដោយ៖សុខាសែនជ័យ​

 


ចែករំលែក៖