ព័ត៌មានទាន់ហេតុការណ៍៖

កុមារកំព្រា ០៥នាក់បងប្អូនទទួលអំណោយសប្បុរសធម៌ពីលោក ឌី វិជ្ជា និង លោកស្រី ហ៊ុន ម៉ាណា

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ ដោយបានទទួលព័ត៌មានដ៏កំសត់នេះហើយ ទើបលោក ឌី វិជ្ជា និង លោកស្រី ហ៊ុន ម៉ាណា បានចាត់អោយលោក ជិន ប៊ុនធឿន និង ក្រុមការងារមនុស្សធម៌នាំយកអំណោយទៅផ្តល់ជូនក្មេងកំព្រាចំនួន ០៥នាក់ ដែលសព្វថ្ងៃក្មេងៗទាំងនោះរស់នៅជាមួយជីដូនម្នាក់មានអាយុ ៥៩ឆ្នាំ ស្ថិតក្នុងភូមិកូវ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

គួររំលឹកផងដែរថាគ្រួសារកំសត់មួយនេះ មានឪពុកញៀននឹងគ្រឿងញៀន ហើយសមត្ថកិច្ចបានចាប់ឃុំខ្លួន រីឯម្តាយបានស្លាប់ចោលកូនៗដោយសារជំងឺសាច់ដុះក្នុងខួរក្បាលទាំងនៅវ័យក្មេង ហើយបានបន្សល់ទុកកូនៗអោយលោកយាយជរាមើលថែទាំ ។ ដោយសារកត្តាជីវភាព កូនប្រុសច្បងមានអាយុ ១៣ឆ្នាំបានចេញទៅស៊ីឈ្នួលគេនៅក្រុងភ្នំពេញបាន ប្រាក់ខែ៣៥ម៉ឺនរៀលប៉ុណ្ណោះដើម្បីយកមកចិញ្ចឹមជីដូន និងប្អូនៗ ។ ចំណែកប្អូនៗ តាំងពីម្តាយស្លាប់នោះ ក៏បានបោះការសិក្សា ដើរដាក់អង្គប់កណ្តុរតាមភ្លឺស្រែបានយកមកធ្វើម្ហូប និងលក់បានកំរ៉ៃខ្លះមកផ្គត់ផ្គង់ជីវភាពគ្រួសារ រីឯប្អូនស្រីបន្ទាប់នៅមើលថែប្អូនតូច ។
អំណោយដែលបានផ្តល់ជូនរួមមាន៖
០១-សំលៀកបំពាក់ថ្មី ១០សម្រាប់
០២-សារ៉ុង ០២
០៣-ក្រមា ០២
០៤-កាតាប ០៤
០៥-សាប៊ូ ០៤ដុំតូច
០៦-ថ្នាំដុះធ្មេញ ០៤ដប
០៧-ច្រាស់ដុះធ្មេញ ០៤ដើម
០៨-ជេលលាងដៃ ០៤ដប
០៩-កន្សែងពោះគោ ០៤
១០-បុិចក្នុងកាតាប ០៨ដើម
១១-សៀវភៅក្នុងកាតាប ០៤ក្បាល
១២-អង្ករ ១០០គីឡូ
១៣-កន្ទេល ០២
១៤-ខ្នើយ ០២
១៥-ម៉ុង ០២
១៦-ភួយ ០២
១៧-ពូក ០១
១៨-ស្ករស ០៥ គីឡូ
១៩-ទឹកដោះគោខាប់ ០១ កេសធំ
២០-ត្រីខ ០១កេសធំ
២១-មី ០៥កេសតូច
២២-តែ ១០កញ្ចប់
២៣-ទឹកស៊ីអុីវ ០៣យួរ
២៤-វិទ្យុ ០១គ្រឿង
២៥-ឆ្នាំង ០២
២៦-កំសៀវទឹក ០១
២៧-កាធុនទឹកដែក ០១
២៨-សាប៊ូ ០៣ដុំធំ
២៩-ខ្ទះឆា ០១ ។
លើសពីនេះទៀត លោក ឌី វិជ្ជា និង លោកស្រី ហ៊ុន ម៉ាណា បានឧបត្ថម្ភថវិកាដល់លោកយាយ និងចៅៗចំនួន ៦០ម៉ឺនរៀលជារៀងរាល់ខែរហូតទៅ ។ ហើយនៅក្នុងថ្ងៃនោះដែរលោកទាំងពីរ បានជួយផ្គត់ផ្គង់ថវិកាចំនួន ១លាន ៨សែនរៀលស្មើនឹងរយៈពេល ០៣ខែ ជាការឧបត្ថម្ភសម្រាប់វគ្គដំបូង ជូនដល់លោកយាយដើម្បីចាត់ចែងការរស់នៅប្រចាំថ្ងៃ ព្រមទាំងបង្កលក្ខណៈអោយក្មួយប្រុសច្បងឈប់ទៅស៊ីឈ្នួលគេទៀត ថែមទាំងអោយក្មួយៗទាំងអស់អាចបន្តការសិក្សាទៅមុខ៕

ដោយ៖ សិលា


ចែករំលែក៖