ព័ត៌មានទាន់ហេតុការណ៍៖

ព្រះរាជសារ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជូនលោក ហួរ ឡាវី ស្វាមីសពអ្នកស្រី ងួន សុផាន្នី

ចែករំលែក៖

ភ្នំពេញ៖ សារលិខិតរបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ នៃ ព្រះរាជាណាចក្រកម្ពុជា បានជូន

លោក ហួរ ឡាវី ស្វាមីសពអ្នកស្រី ងូន សុផាន្នី ជាទីរាប់អាន!
ខ្ញុំបានទទួលដំណឹងដ៏ក្រៀមក្រំ អំពីអ្នកស្រី ងួន សុផាន្នី ដែលជាភរិយារបស់លោក បានទទួល មរណភាព នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ វេលាម៉ោង ១១:៤៥នាទីព្រឹក នៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត ដោយជំងឺកូវីដ-១៩ ។

ខ្ញុំសូមសម្តែងនូវការសោកស្តាយ និងសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយលោក និងក្រុមគ្រួសារសព ព្រមទាំងញាតិមិត្តទាំងអស់នៃសព ។ មរណភាពរបស់អ្នកស្រី ងួន សុផាន្នី គឺជាការបាត់បង់ភរិយា និងម្តាយដ៏ល្អប្រពៃមួយរូប ដែលជាទីគោរពស្រឡាញ់នៃបុត្រ ព្រមទាំងបងប្អូន និងញាតិមិត្តទាំងឡាយ ។

សូមវិញ្ញាណក្ខន្ធអ្នកស្រី ងួន សុផាន្នី អញ្ជើញទៅកាន់សុគតិភព កុំបីខាន ។ សូម លោក ទទួលនូវសេចក្តីរាប់អាន អំពីខ្ញុំ ៕

ដោយ៖ សិលា


ចែករំលែក៖