ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមពេទ្យបានបន្តចុះយកអ្នកជម្ងឺ កូវីដ១៩ ចំនួន០១ នាក់ទៀត ភេទប្រុស ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មីទី២

ចែករំលែក៖

ភ្នំពេញ៖ យោងតាមផេករដ្ឋបាលខណ្ឌដូនពេញ បានបញ្ជាក់អោយដឹងថា, នាព្រឹកថ្ងៃសៅរ៍ ទី២០ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង០៩:០០នាទីនេះ រដ្ឋបាលខណ្ឌដូនពេញ សហការជាមួយក្រុមគ្រូពេទ្យ បានបន្តចុះយកអ្នកជំងឺកូវីដ១៩ ចំនួន០១ នាក់ទៀត ភេទប្រុស ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ ដែលបានពាក់ព័ន្ធនឹងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ។

សូមបញ្ជាក់ថា អ្នកជម្ងឺបានស្នាក់ នៅផ្ទះសំណាក់ គឹម សួគ៌ ក្នុង សង្កាត់ផ្សារថ្មីទី២ ពេលនេះកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានបិទទ្វារផ្ទះសំណាក់ បណ្តោះអាសន្ន ដើម្បីអោយក្រុមគ្រួពេទ្យ បន្តយកសំណាក់អ្នកប៉ះពាល់ផ្សេងៗ ទៀត។

សូមជម្រាបជូនថា, ថ្ងៃនេះក្រសួងសុខាភិបាលប្រកាស រកឃើញអ្នកឆ្លងថ្មី ៥៤នាក់ទៀត និងជាសះស្បើយ ១៨នាក់
– ករណីឆ្លងសហគមន៍ ៥៣នាក់
– អ្នកដំណើរពីបរទេស ០១នាក់។
នៅភ្នំពេញចំនួន (29)នាក់ ខេត្តកណ្ដាល (23)នាក់ ,ខេត្តព្រះសីហនុ (1)នាក់។

គិតត្រឹមព្រឹក ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១

– អ្នកឆ្លងសរុប= ១៦៣២ នាក់
– អ្នកជាសះស្បើយ= ៩៣៥ នាក់
– អ្នកកំពុងព្យាបាល= ៦៩២ នាក់
– អ្នកស្លាប់= ០៣ នាក់៕

ដោយ៖ សិលា

 


ចែករំលែក៖