អន្តរជាតិ៖ មេប៉ូលិសមីយ៉ាន់ម៉ាម្នាក់ តែងតែបង្ក្រាបលើហ្វូងតវ៉ាប្រឆាំងនឹងរបបយោធាមីយ៉ាន់ម៉ា នៅពេលដែលមេប៉ូលិសនេះ បានស្លាប់កំឡុងបង្រ្កាបលើក្រុមបាតុករ ហើយបានទៅរកសេវាកម្មរៀបចំពិធីបុណ្យសពដោយឥតគិតថ្លៃនៅតាមសហគមន៍ក្នុងតំបន់ Bago ដើម្បីឲ្យជួយរៀបចំបុណ្យសព ប៉ុន្តែពួកគេបានបដិសេធទាំងអស់។
ក្រុមសេវាកម្មរៀបចំពិធីបុណ្យសពដោយឥតគិតថ្លៃនៅតាមសហគមន៍ក្នុងតំបន់ Bago ម្នាក់បាននិយាយថា ៖«ប៉ូលិសបានរកសេវាកម្មរៀបចំពិធីបុណ្យសពមួយចំនួនដើម្បីឲ្យជួយរៀបចំបុណ្យសព ប៉ុន្តែពួកគេបានបដិសេធទាំងអស់»។
ចំណែកអ្នកភូមិម្នាក់ទៀត សុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងដែរថា ពិធីបុណ្យសពមេប៉ូលិសម្នាក់ឈ្មោះ Kyaw Naing Oo បានរៀបចំនៅឯកន្លែងបញ្ចុះសព Sinpyukwin កាលពីរសៀលថ្ងៃអង្គារសប្ដាហ៍នេះ ដែលមានកម្លាំងប៉ូលិសយាមការពារសុវត្ថិភាព។មិនតែប៉ុណ្ណោះ ពួកគេបានប្រើប្រាស់ផ្លូវវៀង Bago ជំនួសផ្លូវវត្ត Shwethalyaung ដែលជាទូទៅត្រូវបានគេប្រើសម្រាប់ពិធីបញ្ចុះសព។
អ្នកភូមិដដែល បន្តថា ៖«ពួកគេអត់ប្រើផ្លូវធម្មតាដើម្បីទៅកាន់ទីបញ្ចុះសពទេ ដោយសារពួកគេមានការសង្ស័យពីសាធារណជន។ មានបញ្ហារវាងពួកគេ និងប្រជាជនដែលមិនអាចមើលឃើញ»។
សូមជម្រាបថា មេប៉ូលិសខាងលេីនេះ បានស្លាប់នៅអាយុ៣៧ឆ្នាំ ខណៈដែលកម្លាំងប៉ូលិសជាច្រើនបានកំពុងបំបែកហ្វូងតវ៉ាជាសិស្សដោយកម្លាំងនៅ Ponnasu កាលពីថ្ងៃទី១៤ ខែមីនាថ្មីៗនេះ។
គួរបញ្ជាក់ថា ចាប់តាំងពីរដ្ឋប្រហារយោធា នៅថ្ងៃទី១ កុម្ភៈមក មនុស្ស៧នាក់ ក្នុងនោះមានស្ត្រីម្នាក់បានស្លាប់ក្នុងនោះមានស្ត្រីម្នាក់បានស្លាប់ក្នុងការបង្ក្រាបដោយកម្លាំងសន្តិសុខនៅតំបន់ Bago៕ដោយ៖ស តារា
រូបថត៖AFP