ព័ត៌មានទាន់ហេតុការណ៍៖

លោកឃួង ស្រេង ប្រគល់អាកុលជាច្រើនប៊ីដុង ជូន ផ្សារទាំង២៥នៅក្នុងរាជធានីភ្នំពេញ ដើម្បីចូលរួមចំណែកបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖  អាល់កុល ជាច្រើនប៊ីដុង ត្រូវបានលោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ ប្រគល់ជូនផ្សារទាំង ២៥ នៅក្នុង រាជធានី ភ្នំពេញ ដើម្បីអោយប្រធានផ្សារ ទាំងអស់ យកទៅ ប្រើប្រាស់ ក្នុងការ ចូលរួមចំណែក បង្ការ និង ទប់ស្កាត់ ជំងឺកូវីដ-១៩ ខណៈជំងឺនេះបាន និងកំពុង រីករាលដាល ចូលក្នុងសហគមន៍ជាថ្មី ក្នុង ព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ ។

     ពិធី ប្រគល់ និង ទទួល ខាងលើនេះ បានធ្វើ ឡើង នា រសៀល ថ្ងៃទី២០ ខែមីនា ឆ្នាំ ២០២១នេះ នៅ សាលា រាជធានី ភ្នំពេញ ក្រោម អធិបតី លោក ឃួ ង ស្រេង អភិបាល រាជធានី ភ្នំពេញ ដោយ ក្នុង មួយ ផ្សារៗ ទទួលបាន អាល់កុល ចំនួន ៦ ប៊ីដុង ។

ជុំវិញ ការ រាតត្បាត ជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ជាថ្មី ក្នុង ព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ នេះ បើតាម ប្រធាន ផ្សារ នីមួយៗ បាន រាយការណ៍ ជូន អភិបាល រាជធានី ភ្នំពេញ ថាៈ ក្នុង ព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ នេះផ្សារទាំង ២៥នៅក្នុងរាជធានី ភ្នំពេញមានផ្សារ មួយចំនួនបានថយចុះទាំង អាជីវករ និង អ្នក ចូលទិញទំនិញ ប្រមាណ៥០ ភាគរយ ផ្សារ ខ្លះទៀត ថយចុះប្រមាណ៤០ភាគរយដោយសារតែពួកគេខ្លាចឆ្លងជំងឺ កូវីដ-១៩ ។

ក្នុងឱកាស នោះ លោក ឃួ ង ស្រេង អភិបាល រាជធានី ភ្នំពេញ បាន ណែនាំដល់ ប្រធាន គណៈកម្មការ ផ្សារ រដ្ឋ ទាំង ២៥ពេល វិលត្រឡប់ទៅផ្សារវិញយកអាល់កុល ទាំងនេះ ទៅបាញ់ជូន ប្រជាពលរដ្ឋ ចូល ផ្សារ និង អាជីវករ ទាំងឡាយ នៅក្នុង ផ្សារ ហើយ បន្ត អប់រំ ណែនាំ គាត់ ឱ្យ អនុវត្ត វិធានការ សុខាភិបាល មានលាងដៃ នឹងសាប៊ូ អាល់កុល ជែល ពិសេស អនុវត្ត វិធានការ ៣កុំ និង ៣ ការពារ របស់ សម្ដេចតេជោហ៊ុនសែន ឱ្យបានខ្ជាប់ខ្ជួន ដើម្បី ជៀស ផុតពី ជំងឺកូវីដ-១៩ ។

    ចំណែក អាជីវករ វិញ ដោយ មិនសូវមាន អ្នក ចូល ទិញ ក៏បាន បង្ខំចិត្តបិទតូប តែម្តង ។ ប៉ុន្តែទោះបីជា យ៉ាងណាក្តី ក្រោម ការណែនាំ របស់លោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ ប្រធានផ្សារ ទាំងអស់ បាន ប្រកាន់ខ្ជាប់ នូវ វិធាន របស់ ក្រសួងសុខាភិបាល គឺ ការ តម្រូវអោយ ពាក់ ម៉ាស បាញ់ អាល់កុល វាស់ កំដៅ ការដាក់ឱ្យ ប្រើប្រាស់ ប្រព័ន្ធ QR Code ទប់ស្កាត់ កូវីដ StopCovid នៅតាម ច្រកចេញ ចូល ផ្សារ ពិសេស គឺការអនុវត្ត៣កុំ និង៣ការពារ ៕ ដោយ៖សំរិត


ចែករំលែក៖