ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លង​ចរន្តអគ្គិសនី​ឆាបឆេះ​រថយន្ត​កាមរីបា​ឡែ​ន​សល់តែគ្រោងឆ្អឹង

ចែករំលែក៖

ភ្នំពេញ​ ៖ មានហេតុការណ៍មួយបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងអ្នកធ្វើដំណើរតាមដងផ្លូវទាំងយប់ដោយសាររថយន្ត​កាមរីបា​ឡែ​ន​១​គ្រឿង​ បាន​បើកតាមផ្លូវសុខៗស្រាប់តែ​ឆ្លង​ចរន្ត​ភ្លើងបណ្តាល​ឲ្យ​ឆាបឆេះ​យ៉ាងសន្ធោសន្ធៅសល់តែគ្រោងឆ្អឹង។

   ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៩​និង​៣០​នាទី​យប់​ ថ្ងៃ​ទី​២០​ ខែមីនា​ ឆ្នាំ​២០២១​ នៅតាមបណ្តោយ​ផ្លូវ​ ឈ្នះ​=ឈ្នះ​ ក្នុងភូមិ​ត្រពាំង​រាំង​ សង្កាត់​ឃ្មួ​ញ​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​។​

​​សមត្ថកិច្ច​បាន​ឱ្យដឹង​ថា​ ម្ចាស់​រថយន្ត​កាមរីបា​ឡែ​ន​ដែលឆេះនោះមានឈ្មោះ​ ភឿន​ វ៉ា​ន់​ ភេទ​ប្រុស​ អាយុ​៣៦​ឆ្នាំ​ ។ការឆាបឆេះរថយន្តនោះបណ្តាលឱ្យខូចខាតសម្ភារមួយចំនួនរួមមាន៖  រថយន្ត​កាមរីបា​ឡែ​ន​១​គ្រឿង​ពាក់ស្លាកលេខភ្នំពេញ​2Y-4119 ស៊េរី​ឆ្នាំ​២០០៣​, កាត​គ្រី​ម៉ូតូ​១​ , ប្លង់​ដី​ចំនួន​២​កន្លែង​, បណ្ណ​បើកបរ​, អត្ត​សញ្ញា​ប័ណ្ឌ​សញ្ជាតិខ្មែរ, ថវិកា​មួយ​ចំនួន ​តែពុំ​បាន​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង​ និង​ពុំ​មាន​មនុស្ស​រង​របួស​ឬ​ស្លាប់​ឡើយ​។​

ក្រោយពីកើតហេតុ​មាន​រថយន្ត​កា​រិ​យា​ល័យ​បង្ការ និងពន្លត់អគ្គិភ័យ​រាជធានី​ភ្នំពេញ​ចំនួន​១​គ្រឿង​បានចេញមកបាញ់ពន្លត់នៅម៉ោង១០​យប់​ នា​ថ្ងៃ​ដដែល​៕ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖