គ្រូបង្វឹកក្រុមជម្រើសជាតិអុីតាលីលោក Roberto Mancini បានកោះហៅជាលើកដំបូងទៅកាន់ប្រធានក្រុម Atalanta កីឡាករ Rafael Toloiនិងកីឡាករ Matteo Ricci របស់ក្រុម Spezia ខណៈដែលលោកបានជ្រើសរើសក្រុមចំនួន៣៨នាក់សម្រាប់ការប្រកួតជម្រុះ World Cup ទាំង៣ប្រកួតនាពេលខាងមុខនេះ។
Toloi ដែលមានដើមកំណើតប្រេស៊ីលបានស្នាក់នៅក្នុងប្រទេសអុីតាលីចាប់តាំងពីចាកចេញពី Sao Paulo ទៅចូលរួមជាមួយក្រុម Atalanta ក្នុងឆ្នាំ២០១៥ និងបានទទួលសញ្ជាតិអុីតាលីដែលធ្វើឱ្យគាត់មានសិទ្ធិអាចចូលរួមជាមួយក្រុមជម្រើសជាតិនេះបាន ។
កីឡាករវ័យ៣០ឆ្នាំរូបនេះត្រូវបានកោះហៅជាលើកទី១ដោយគ្រូបង្វឹកលោក Mancini ដែលបានសង្កេតឃើញខ្សែការពារកណ្តាលរូបនេះជាសមាជិកលេចធ្លោនៃក្រុម Atalanta ដែលបានចាប់អារម្មណ៍នៅក្របខ័ណ្ឌSerie A និង Champions League ។
ចំណែកកីឡាករ Matteo Ricci វ័យ២៦ឆ្នាំបានចូលរួមជាមួយ Spezia ពីក្រុម Roma កាលពីខែកក្កដា ឆ្នាំ២០១៨ និងបានជួយក្រុមឈ្នះឡើងទៅកាន់ក្របខ័ណ្ឌ Serie A កាលពីរដូវកាលមុន។ កីឡាកររូបនេះមិនទាន់រកបានពិន្ទុខ្ពស់ជាងគេសម្រាប់ក្រុម Spezia នៅរដូវកាលនេះទេ ប៉ុន្តែគេបានជួយ Assist ២លើក និងបង្កើតឱកាសចំនួន១៦លើក ខណៈដែលគាត់បង្ហាញខ្លួន១៣៩ដងដែលជាការបង្ហាញខ្លួនច្រើនជាងគេរបស់ក្រុម។
កីឡាករទាំង៣គឺ Alessandro Bastoni, Nicolo Barella និង Stefano Sensi នឹងត្រូវចូលរួមប្រសិនបើពួកគេមានសិទ្ធិពីអាជ្ញាធរសុខាភិបាលដោយហេតុថា ពួកគេកំពុងស្ថិតក្រោមការរឹតត្បិតពីជំងឺកូវីដ-១៩ បន្ទាប់ពីការធ្វើតេស្តវិជ្ជមាននៅឯក្លិប។
គួរបញ្ជាក់ថា ក្រុមអុីតាលីមិនស្គាល់ចាញ់សោះក្នុង២២ប្រកួត ហើយមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការប្រកួតយូរ៉ូ២០២០ ដែលធ្វើឡើងនៅខែមិថុនា និងខែកក្កដា និងវគ្គផ្តាច់ព្រ័ត្រ League Nations នៅខែតុលា។ក្រុមជម្រើសជាតិអុីតាលីត្រូវប្រឈមនឹងក្រុមអៀរឡង់ខាងជើងនៅទីក្រុងផាម៉ាក្នុងការប្រកួតជម្រុះពូល C របស់ពួកគេនៅថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយ បន្ទាប់មកប៉ះជាមួយក្រុមប៊ុលហ្គារី នៅសូហ្វៀនៅថ្ងៃទី២៨ ខែមីនាមុនពេលប៉ះជាមួយក្រុមលីទុយអានី ៣ថ្ងៃក្រោយមកនៅវីលីនីស។
ខាងក្រោមនេះគឺជាបញ្ជីឈ្មោះកីឡាករទាំង៣៨រូបដែលលោក លោក Roberto Mancini សម្រិតសម្រាំងឡើង៖
Alessio Cragno (Cagliari), Gianluigi Donnarumma (AC Milan), Alex Meret (Napoli), Salvatore Sirigu (Torino); Francesco Acerbi (Lazio), Alessandro Bastoni (Inter), Cristiano Biraghi(Fiorentina), Leonardo Bonucci (Juventus), Giorgio Chiellini(Juventus), Giovanni Di Lorenzo (Napoli), Emerson Palmieri(Chelsea), Gian Marco Ferrari (Sassuolo), Alessandro Florenzi(Paris Saint-Germain), Manuel Lazzari (Lazio), GianlucaMancini (Roma), Leonardo Spinazzola (Roma), Rafael Toloi(Atalanta); Nicolo Barella (Inter Milan), Gaetano Castrovilli(Fiorentina), Bryan Cristante (Roma), Manuel Locatelli(Sassuolo), Rolando Mandragora (Torino), Lorenzo Pellegrini(Roma), Matteo Pessina (Atalanta), Matteo Ricci (Spezia), Stefano Sensi (Inter Milan), Roberto Soriano (Bologna), Marco Verratti (Paris Saint-Germain); Andrea Belotti (Torino), Domenico Berardi (Sassuolo), Federico Bernardeschi(Juventus), Francesco Caputo (Sassuolo), Federico Chiesa(Juventus), Stephan El Shaarawy (Roma), Vincenzo Grifo(Friburgo), Ciro Immobile (Lazio), Lorenzo Insigne (Napoli), Moise Kean (Paris Saint-Germain)៕ដោយ៖ ភារៈ