ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល ជាពិសេសរួមអនុវត្ត «៣ការពារ និង៣កុំ» ដេីម្បីការពារខ្លួនយេីង គ្រួសារយេីង សង្គមជាតិយេីង និងប្រជាជនយេីង។ ទន្ទឹមនឹងនេះ សូមប្រជាពលរដ្ឋចូលរួមអនុវត្តវិធានការចត្តាឡីស័កឱ្យបានម៉ឺងម៉ាត់ ដែលជាវិធានការមុតស្រួចដើម្បីទប់ស្កាត់ និងផ្តាច់ចរន្តនៃការឆ្លងជំងឺកូវីដ-១៩ចូលក្នុងសហគមន៍។
៣ការពារ (ពាក់ម៉ាស់, លាងដៃនឹងសាប៊ូ អាល់កុល ឬជែល, រក្សាគម្លាតសុវត្ថិភាពសង្គម និងសុវត្ថិភាពបុគ្គលចាប់ពី ១.៥ម៉ែត្រឡេីងទៅឱ្យបានគ្រប់ៗគ្នា គ្រប់ទីកន្លែង), ៣កុំ (កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងប្រេីម៉ាស៊ីនត្រជាក់ច្រេីនពេក, កុំទៅកន្លែងមានមនុស្សច្រើនកុះករ, កុំចាប់ដៃគ្នា កុំប៉ះពាល់គ្នា កុំកៀកស្មាគ្នា កុំអោបគ្នាជាដេីម)៕
ដោយ៖ សូរិយា