ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុសូមណែនាំដល់លោក លោកស្រីអនុវត្តតាមការណែនាំដូចខាងក្រោម៖
-ត្រូវកត់ឈ្មោះ អាសយដ្ឋាន ឬទីកន្លែងស្នាក់នៅ និងលេខទូរស័ព្ទទំនាក់ទំនងរបស់ភ្ញៀវ ឬអ្នកជំងឺដែលមកពិគ្រោះយោបល់ ពិនិត្យ ព្យាបាលជំងឺឱ្យបានច្បាស់លាស់តាមអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន
-ត្រូវពិនិត្យ សាកសួរជាបឋមអំពីអាការៈជំងឺដែលពាក់ព័ន្ធបញ្ហាផ្លូវដង្ហើមជាមុន ហើយកត់ត្រាឱ្យបានច្បាស់លាស់ និងរក្សាទុកដើម្បីពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យនានា ក្រែងមានកំរណីពាក់ព័ន្ធនឹងជំងឺកូវីដ-១៩
-ក្នុងករណីមានការសង្ស័យពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ត្រូវរក្សាទុកភ្ញៀវ ឬអ្នកជំងឺនោះឱ្យនៅដាច់ដោយឡែកមួយកន្លែង ក្នុងទីតាំងរបស់ខ្លួន ហើយត្រូវទំនាក់ទំនងជាបន្ទាន់មកមន្ទីរសុខាភិបាលខេត្ត ឬមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ តាមរយៈទូរសព្ទលេខ 012 888 737 ឬ 016 526 520 ដើម្បីក្រុមគ្រូពេទ្យ និងក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរ សុខាភិបាលខេត្តរៀបចំអន្តរាគមន៍បានទាន់ពេលវេលា
-ត្រូវសហការផ្តល់ភាពងាយស្រួលដល់ក្រុមគ្រូពេទ្យ និងក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត
ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ចដែលចុះបំពេញការងារនៅតាមទីតាំងរបស់ខ្លួន។
សូមអានទាំងស្រុងនូវសេចក្តីណែនាំរបស់រដ្ឋបាលសាលាខេត្តដូចខាងក្រោម៕
ដោយ៖ សិលា