ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានថ្លែងថា, ក្នុងករណី អ្នកបានពាក់ព័ន្ធដោយផ្ទាល់ ឬ ដោយប្រយោល ឬសង្ស័យមានជំងឺកូវីដ១៩ សូមអ្នកអនុវត្ត ៖
១.ដាក់ខ្លួនឲ្យនៅដាច់ដោយឡែកពីក្រុមគ្រួសាររយៈពេល១៤ថ្ងៃ។
២.ទំនាក់ទំនងយកសំណាកនៅមណ្ឌលចត្តាឡីស័កនៅសាលាគរុកោសល្យ។
៣.ទំនាក់ទំនងផ្តល់អត្តសញ្ញាណ និងលេខទំនាក់ទំនង មកអាជ្ញាធរមានសមត្ថកិច្ច តាមរយៈ
📞 +855 95 773 223 / +855 12 522 427 / +855 66 364 646។
លោកបន្តថា, ទីតាំងដែលបានបិទមាន ៤ទីតាំង :
១. មន្ទីរសម្រាកព្យាបាល ៧៧៧ សៀមរាបនៅផ្លូវជាតិលេខ៦ ខាងលិចស្តុបទន្លេសាប (ចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១)
២. មន្ទីរពហុព្យាបាលសុខភាព (ចាប់ពីយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១)
៣. បន្ទប់ពិគ្រោះព្យបាលជំងឺ ទូច កូ នៅខាងលិចផ្សារដើមក្រឡាញ់(ចាប់ពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១)
៤. បន្ទប់ថែទាំវេជ្ជសាស្ត្រ ចាវ ចាន់ នៅផ្សារភូមិភាគ៤(ចាប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១)
លោកអភិបាលខេត្តរំឮកថា,ចូលរួមទាំងអស់គ្នាទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ដេីម្បីខ្លួនយេីង គ្រួសារយេីង មនុស្សជាទីស្រលាញ់ និងខេត្តយេីង។
សូមចូលរួមទាំងអស់គ្នា
-៣ការពារ ៖ ត្រូវពាក់ម៉ាស់,ត្រូវលាងដៃ,ត្រូវរក្សាគម្លាតបុគ្គល
-៣កុំ៖ កុំនៅបន្ទប់បិទជិត,កុំនៅកន្លែងកុះករ,កុំប៉ះពាល់គ្នា៕
ដោយ៖ សិលា