ភ្នំពេញ៖ មិនទាន់ថមថយទេកូវីដ-១៩ នៅរសៀលថ្ងៃអាទិត្យ ០៨កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៧:០០នាទី ក្រោមការបញ្ជាផ្ទាល់ពីលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ លោក ម៉ុក ច័ន្ទករុណា អភិបាលរង បានដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ សម្របសម្រួលជូនក្រុមគ្រូពេទ្យ ODCTM ចុះយកអ្នកជម្ងឺកូវីដ-១៩ ចំនួន០១នាក់ អាយុ ១៣ឆ្នាំ ដែលពាក់ព័ន្ធនិងព្រឹត្តិការណ៍ ២០ កុម្ភៈ ផ្ទះលេខ១៧៦ ផ្លូវលេខ៨៦ ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា, រហូតដល់ម៉ោង ១២:៥០នាទី ថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២១ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៤៨នាក់ (ឆ្លងសហគមន៌ ៤៧នាក់ និង នាំចូល ១នាក់) និងមានជាសះស្បេីយ ១៥នាក់ ។
ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ១៦៨០នាក់ ចំនួនសំរាកពេទ្យ ៧២៥នាក់ និងចំនួនជាសះស្បេីយសរុបកេីន ៩៥០នាក់ និង ស្លាប់ថ្មី ០នាក់ សរុបស្លាប់ ចំនួន៣នាក់ ដដែល៕
ដោយ៖ សិលា