ខេត្តមណ្ឌលគិរី៖ ឈើស្រឡៅឡាំងបួនជ្រុងចំនួន៧កំណាត់ដែលឈ្មួញលួចលាក់ទុកនៅក្នុងទឹកដីសង្កាត់សុខដុមត្រូវបានមន្ត្រីជំនាញរដ្ឋបាលព្រៃឈើបានចុះមកធ្វើការបង្ក្រាបរឹបអូសយកមករក្សាទុក។
ការចុះរឹបអូសនេះកម្លាំងរដ្ឋបាលព្រៃឈើបានធ្វើឡើងនៅរសៀលថ្ងៃទី២១ ខែមីនាឆ្នាំ២០២១ត្រង់ចំណុចព្រៃខាងក្រោយភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ឈើដែលរឹបអូសបាននោះជាប្រភេទឈើស្រឡៅមុខកាត់ ៤០ឃ្លុំប្រវែង៥ ម៉ែត្រចំនួន៧ កំណាត់ដែលក្រុមឈ្មួញរកស៊ីឈើខុសច្បាប់យកមកលាក់ទុកបំរ៉ុងដឹកបន្តទៅលក់នៅប្រទេសវៀតណាមតែត្រូវប្រជាពលរដ្ឋរាយការណ៍ឱ្យសមត្ថកិច្ចរដ្ឋបាលព្រៃឈើបានដឹងក៏ចុះមកបង្ក្រាបតែម្តង៕
ដោយ៖ជីវ័ន្ត