ព័ត៌មានទាន់ហេតុការណ៍៖

បេីកបរសូមប្រុងប្រយ័ត្ន!! យុវជនម្នាក់ជិះម៉ូតូលឿន ជ្រុលទៅបុកគូទរថយន្តយីឌុបពេញទំហឹង បណ្ដាលឲ្យបោកក្បាលស្លាប់ក្នុងថ្លុកឈាម

ចែករំលែក៖

    ភ្នំពេញ​ ៖​ គួរឲ្យសង្វេគខ្លាំងណាស់​ ខណៈយុវជនម្នាក់វ័យ២០ឆ្នាំបានជិះម៉ូតូយ៉ាងលឿនជ្រុលទៅបុកគូទរថយន្តយីឌុបធុនធំមួយគ្រឿងដែលកំពុងចតលេីចំណីផ្លូវបណ្ដាលឲ្យបោកក្បាលស្លាប់ក្នុងថ្លុកឈាម​ ធ្វេីឲ្យសាច់ញាតិនិងម្ដាយយំស្ដាយស្រណោះ​ បង្កឲ្យមានការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង ៧:០០នាទីយប់ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១០៤ ក្នុងភូមិថ្មី សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

    សមត្ថកិច្ចបានឲ្យដឹងថា​ សពជនរងគ្រោះមានឈ្មោះ​ ខែម រ៉ាវីត ភេទប្រុស អាយុ២០ឆ្នាំ មុខរបប​ សិស្ស មានស្រុកកំណើតភូមិក្បាលសេះ ឃុំគោគត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ 

    យោងតាមប្រភពពីកន្លែងកេីតហេតុ បានឲ្យដឹងថា ដំបូងឡេីយ គេបានឃេីញយុវជនម្នាក់ជិះម៉ូតូមួយគ្រឿង ម៉ាក HONDA CLIKE ពណ៌ក្រហម ពាក់ស្លាកលេខ កណ្តាល 1AA-9158 ធ្វេីដំណេីរតាមបណ្ដោយផ្លូវ១០៤​ ទិសដៅពីលិចទៅកេីត ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកេីតហេតុខាងលេី បានជ្រុលទៅបុកគូទរថយន្តយីឌុបមួយគ្រឿង ក្បាលពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-7802 ដែលកំពុងឈប់សប់កង់លេីចិញ្ចេីមផ្លូវ ពេញទំហឹង បណ្ដាលឲ្យបោកផ្ទប់និងគូទរថយន្ត បែកក្បាលស្លាប់ក្នុងថ្លុកឈាមគួរឲ្យអាណោចអាធ័ម​ ។​ ចំណែកតៃកុងឃេីញដូច្នេះបានរត់គេចខ្លួនបាត់ស្រមោល ។

    ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ហេីយទាក់ទងទៅខាងជំនាញចរាចរណ៍ខណ្ឌ ឲ្យចុះមកវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រង់ចាំដោះស្រាយគ្នាពេលក្រោយ ។ដោយឡែកសពជនរងគ្រោះ សមត្ថកិច្ចធ្វេីកំណត់ហេតុរួច បានប្រគល់ទៅឲ្យសាច់ញាតិក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖