ខេតក្រចេះ៖ ល្បែងស៊ីសងភ្នាល់ខុសច្បាប់មានបញ្ជល់មាន់ ផងនោះត្រូវបានកម្លាំងព្រហ្មទណ្ឌនៃអធិការរដ្ឋាននគរបាលស្រុកចិត្របុរីសហការកម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាលឃុំថ្មអណ្ដើកនិងកម្លាំងប្រជាការពារបានចុះបង្ក្រាបហើយ។
ការចុះបង្ក្រាបនោះសមត្ថកិច្ចបានធ្វើឡើងនៅវេលាម៉ោង១១៖៤៥នាទីថ្ងៃទី២១ ខែមីនាឆ្នាំ២០២១នៅចំណុចប្រឡោះព្រួញស្ថិតក្នុងភូមិសំពុង ឃុំថ្មអណ្ដើក ស្រុកចិត្របុរី ខេត្តក្រចេះ។
ប្រភពបានឱ្យដឹងថានៅពេលដែលកម្លាំងសមត្ថកិច្ចចុះទៅដល់ភ្លាមនោះអ្នកញៀនល្បែងទាំងអស់ក៏បាននាំគ្នាដាក់សាប៊ូកែងរត់គេចខ្លួនបាត់ស្រមោលអស់ដោយបន្សល់ទុកនៅតែសម្ភារវត្ថុតាងមួយចំនួននៅនឹងកន្លែងរួមមានអង្រុតក្រុងមាន់ចំនួនមួយកញ្ចក់មួយផ្ទាំងតង់បាំងសង្វៀនមាន់មួយខ្សែនិងវត្ថុតាងទាំងអស់ត្រូវបានកម្លាំងដុតបំផ្លាញចោលហ្នឹងកន្លែងតែម្ដងដែរ។
ហើយនៅថ្ងៃដដែលនេះដែរកម្លាំងអធិការដ្ឋាននគរបាលស្រុកចិត្របុរីក៏បានបង្ក្រាបចំនួនពីរទីតាំងខុសគ្នាផងដែរ។
ឯកម្លាំងព្រហ្មទណ្ឌមួយក្រុមទៀតក៏បានចុះបង្ក្រាបល្បែងសុីសងមានលេងបៀរមួយកន្លែងទៀតនៅចំណុចដើមពុទ្រាក្នុងភូមិអាលច ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ។
ពេលកម្លាំងសមត្ថកិច្ចចុះទៅដល់អ្នកញៀនល្បែងទាំងនោះក៏បានរត់គេចខ្លួនបាត់អស់ដែរបន្សល់ទុកនៅនឹងកន្លែងមានបៀរចំនួន៣ហ៊ូ,កំរាលភួយចំនួន២,ស្បែកជើងចំនួន៥គូ ,ម៉ូតូចំនួន៣គ្រឿង។
ហើយវត្ថុតាងទាំងអស់ត្រូវបានយកទៅរក្សាទុកនៅកន្លែងអធិការដ្ឋាននគរបាលស្រុកទាំងអស់។
ប្រជាពលរដ្ឋនៅក្នុងស្រុកចិត្របុរីអបអរនិងការបង្ក្រាបនេះណាស់គឺជួយគិតគូរអំពីភូមិឃុំមានសុវត្ថិភាពនិងមិនបំបាត់ការជួបជុំគ្នានៅក្នុងរដូវកាលដែលកូវីដ-១៩កំពុងតែវ៉ៃលុកស្របតាមប្រមុខរាជរដ្ឋាភិបាលដែលបានហាមដាច់ខាតមិនឱ្យមានការជួបជុំគ្នា។
ដើម្បីការពារដល់អាយុជីវិតរបស់ប្រជាពលរដ្ឋនិងបំបាត់ករណីចោរកម្មជាដើមផងនៅក្នុងមូលដ្ឋាននោះដែរ៕
ដោយ៖ ជីវ័ន្ត