ខេត្តព្រះសីហនុ៖ លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានថ្លែងឲ្យដឹងថា ៖ អ្នកឆ្លងកូវីដ-១៩ ទាំង ៣២នាក់ ក្នុងខេត្តព្រះសីហនុនេះ សុទ្ធតែគ្រប់គ្រងបានទាំងអស់។ ក្នុងន័យនេះ លោកបានអំពាវនាវប្រជាពលរដ្ឋ សូមកុំព្រួយបារម្ភខ្លាំង ខណៈអាជ្ញាធរបានគ្រប់គ្រងអ្នកដែលពាក់ព័ន្ធទាំងអស់ ប៉ុន្តែម្នាក់ៗត្រូវបន្តអនុវត្តតាមវិធានក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន។
លោកបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំង ៣២នាក់ មាន ២៩នាក់ ជាអ្នកនៅក្នុងមណ្ឌលចត្តាឡីស័ក មាន២នាក់ ជាអ្នកធ្វើដំណើរតាមជើងយន្តហោះចូលក្នុងខេត្ត ខណៈមានម្នាក់ទៀត ជាអ្នកទើបតែរកឃើញថ្មី ប៉ុន្តែអាជ្ញាធរក៏អាចគ្រប់គ្រងគាត់ និងអ្នកដែលពាក់ព័ន្ធជាមួយនឹងគាត់បានដែរ៕
ដោយ៖ សិលា