ព័ត៌មានទាន់ហេតុការណ៍៖

សមាគមខ្មែរ-វៀតណាមប្រចាំកម្ពុជា ឧបត្ថម្ភខោអាវវេជ្ជសាស្ត្រ អាល់កុល និងម៉ាស់ដល់រដ្ឋបាលខណ្ឌច្បារអំពៅ

ចែករំលែក៖

ភ្នំពេញ៖ ស្របពេលដែលជំងឺកូវីដ-១៩ កំពុងតែគំរាមកំហែងដល់សុខភាពប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងក្នុងព្រះរាជាណាចក្រកម្ពុជា មានសប្បុរសជនជាច្រើនបានជួយឧបត្ថម្ភជាសម្ភារៈនិងថវិកាជាបន្តបន្ទាប់ ដើម្បីរួមគ្នាបង្ការ ការពារ ទប់ស្កាត់ជំងឺកូវីដ-១៩ កុំឱ្យរីករាលដាលចូលសហគមន៍។

     ដើម្បីរួមចំណែកក្នុងការបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ នៅវេលាម៉ោង៣ រសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ សមាគម ខ្មែរ-វៀតណាមប្រចាំនៅកម្ពុជា បាននាំយកម៉ាស់  ជែល អាល់កុល និង ខោអាវវេជ្ជសាស្ត្រ ផ្តល់ជូនរដ្ឋបាលខណ្ឌច្បារអំពៅសម្រាប់យកទៅប្រើប្រាស់ក្នុងទិសដៅបង្ការ ការពារ ទប់ស្កាត់ ជំងឺកូវីដ-១៩ ដែលកំពុងតែយាយីសុខភាព ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌ ។

     លោកញាណ ច័ន្ទសោភា នាយករដ្ឋបាលសាលាខណ្ឌ តំណាងលោកអភិបាលខណ្ឌ ដែលអញ្ជើញចូលរួមទទួលសម្ភាររបស់សប្បុរសជន បានសម្តែងនូវការស្វាគមន៍និងថ្លែងអំណរ គុណដល់សមាគមខ្មែរ-វៀតណាម ប្រចាំនៅកម្ពុជា ដែលបានឧបត្ថម្ភសម្ភារសម្រាប់បង្ការ ការពារ ទប់ស្កាត់ជំងឺកូវីដ-១៩ ។ ក្នុងនោះខោអាវវេជ្ជសាស្ត្រចែកជូនទៅក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកច្បារអំពៅ ដោយឡែកម៉ាស់ ជែល និងអាល់កុល ចែកជូនទៅតាមសង្កាត់ សាលារៀន មណ្ឌលសុខភាព និងសហគមន៍ ៕

ដោយ៖សណ្តោស


ចែករំលែក៖