ខេត្តក្រចេះ៖ ក្មេងប្រុសអាយុ៥ឆ្នាំម្នាក់បានលង់ទឹកក្នុងស្រះចិញ្ចឹមត្រីមួយកន្លែងនៅខាងក្រោយភូមិដែលគេសង្ស័យថាអាចរអិលជើងធ្លាក់ចូលក្នុងស្រះ។
ហេតុការណ៍ក្មេងលង់ទឹកស្លាប់បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនោះបានកើតឡើងនៅវេលាម៉ោង៨ៈ៣០នាទីព្រឹកថ្ងៃទី២២ខែមីនាឆ្នាំ២០២១នៅចំណុចស្រះចិញ្ចឹមត្រីរបស់ឈ្មោះ យឹម វឿន ដែលមានចម្ងាយប្រហែល៦០ម៉ែត្រពីផ្ទះជនរងគ្រោះស្ថិតក្នុងភូមិកាប៉ូ សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ។
ប្រភពឱ្យដឹងថា ក្មេងរងគ្រោះមាន ឈ្មោះ ថន សុខម៉េង ភេទប្រុស អាយុ៥ឆ្នាំ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកពិនិត្យដល់កន្លែងកើតហេតុហើយបានសន្និដ្ឋានថា ក្មេងប្រុសរងគ្រោះដើររអិលជើងធ្លាក់ចូលទឹកស្រះចិញ្ចឹមត្រីហើយមិនមានអ្នកដឹងនិងជួយសង្គ្រោះទាន់ពេលក៏ដាច់ខ្យល់ស្លាប់ទៅ។
បន្ទាប់ពិនិត្យធ្វើកោសល្យវិច័យរួចសមត្ថកិច្ចបានប្រគល់សពឱ្យឪពុកម្តាយធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ ជីវ័ន្ត