ខេត្តព្រះសីហនុ ៖ កម្មករប្រមូលសំរាមម្នាក់ឈ្មោះទួច ទីន ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ បានរងរបួសធ្ងន់ដាច់ដៃស្តាំមួយកំណាត់ បន្ទាប់ពីកម្មកររូបនោះបាននឹងកំពង់បំពេញការងារប្រមូលសំរាមលើកដាក់លើរថយន្តសំរាមជាមួយនឹងរថយន្តកំពង់កៀបសំរាមហើយក៏ជ្រុលគៀបដាច់ដៃតែម្តង។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោងជាង១២ថ្ងៃត្រង់ថ្ងៃទី២២ ខែមីនាឆ្នាំ ២០២១ នៅតាមផ្លូវ ជាតិលេខ៤ជិតប្រជុំជនផ្សារវាលរេញ ស្ថិតក្នុងភូមិបឹងវែង ឃុំវាលរេញស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ជនរងគ្រោះត្រូវបានសង្គ្រោះភ្លាមៗនៅគ្លីនិកវាលរេញ ៕
ដោយ៖ឆ្លាម សមុទ្រ