ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តធុនធំបើកបុកម៉ូតូកិនមន្ត្រីយោធាម្នាក់បែកក្បាលធ្លាយខួរស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

    ភ្នំពេញ៖​ បុរសជាមន្ត្រីយោធាម្នាក់បានបែកក្បាលធ្លាយខួរស្លាប់យ៉ាងអាណោចអាធ័មខណៈកំពុងជិះម៉ូតូលើដងផ្លូវស្រាប់តែមានរថយន្តធុនធំបេីកមកបុកនិងកិន​ កាលពីវេលាម៉ោង៩យប់​ ថ្ងៃទី២២ ខែ​មីនា​ ឆ្នាំ២០២១​ នៅចំណុចក្រុមហ៊ុនម៉ូតូSUZAKI តាមបណ្តោយផ្លូវជាតិលេខ៤​ សង្កាត់កន្ទោក​ ខណ្ឌកំបូល​ រាជធានីភ្នំពេញ។ 

ជនរងគ្រោះឈ្មោះ ពៅ វិច្ឆិកា​ ភេទប្រុសអាយុ៣៤​ ឆ្នាំ​ ជាមន្ត្រីយោធាពាក់ស័ក្តិ៥​ នៅអង្គភាពអគ្គបញ្ជាការកងទ័ពជើងគោក​ មានស្រុកកំណេីតនៅស្រុកបាធាយ​ ខេត្តកំពង់ចាម​ ។ 

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃើញជនរងគ្រោះជិះម៉ូតូម៉ាកស្កូពី​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ1BC 6390 ធ្វើដំណេីរចេញពីអគ្គបញ្ជាការកងទ័ពជើងគោក​ ជិះតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីលិចទៅកើត​ ខណៈមកដល់ចំណុចកើតតហេតុស្រាប់តែមានរថយន្តធុនធំម៉ាកFUSO ពណ៌​ខៀវ​ ពាក់ស្លាកលេខភ្នំពេញ3E 9187 ធ្វើដំណេីរបញ្ច្រាសទិសគ្នាក្នុងល្បឿនលឿនក៏ជ្រុលបុកពីមុខពេញទំហឹងរួចកិនក្បាលជនរងគ្រោះបណ្តាលឲ្យបែកធ្លាយខួរស្លាប់យ៉ាងណាណោចអាធ័ម​ ។ 

ក្រោយកើតហេតុតៃកុងរថយន្តបានចុះពីរថយន្តគេចខ្លួនបាត់​ បន្ទាប់មកសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុនិងធ្វើការវាស់វែងយករថយន្តបង្កនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរង់ចាំដោះស្រាយតាមច្បាប់​ ដោយឡែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅក្រុុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕

ដោយ៖សុខា​សែនជ័យ


ចែករំលែក៖