ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តស្ទូចនិងរថយន្តតាកូម៉ាបេីកឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្តធុនធំបេីកបុករងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖​ រថយន្តស្ទូចមួយគ្រឿងនិងរថយន្តតាកូម៉ាមួយគ្រឿងទៀតបានបេីកឆ្លងផ្លូវស្របគ្នា​ មិនប្រយ័ត្នត្រូវរថយន្តធុនធំចាប់ហ្វ្រ័ងមិនទាន់បុកពេញទំហឹងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៨និង២០នាទីយប់​ ថ្ងៃទី២២​ ខែមីនា​ ឆ្នាំ២០២១​ នៅចំណុចមុខបុរីប៉េងហួត​ តាមបណ្តោយផ្លូវ៥០ម៉ែត្រ​ ស្ថិតក្នុងសង្កាត់ជេីងឯក​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តស្ទូចដឹកការ៉ូឡា​ ពណ៌ស​ឆ្នូតខៀវ​ គ្មានស្លាកលេខ​មួយគ្រឿងធ្វេីដំណេីរតាមបណ្តោយផ្លូវ៥០ម៉ែត្រ​ ក្នុងទិសដៅកេីតទៅលិចនិងមានរថយន្តតាកូម៉ា​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2BC 9943 ធ្វេីដំណេីរស្របគ្នាមកពីក្រោយ​ ខណៈមកដល់ចំណុចកេីតហេតុក៏បានបត់ឆ្លងផ្លូវបំណងចូលក្នុងបុរីប៉េងហួត​ លុះឆ្លងមកដល់ពាក់កណ្តាលផ្លូវស្រាប់តែមានរថយន្តម៉ាកHINO ពណ៌ស​ ពាក់ស្លាកលេខកណ្តាល3A 1444 ធ្វេីដំណេីរក្នុងទិសដៅពីលិចទៅកេីតក្នុងល្បឿនលឿនក៏វ៉ាក់អេីចាប់ហ្វ្រ័ងមិនទាន់ក៏ជ្រុលបុករថយន្តស្ទូចហេីយបានគេចរួចក៏បន្តទៅបុករថយន្តតាកូម៉ាមួយគ្រឿងទៀតបណ្តាលឲ្យរងការខូចខាតតែសំណាងមិនមានមនុស្សរងរបួសនោះទេ។

ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកេីតហេតុនិងសម្របសម្រួលគ្នាដេីម្បីបញ្ចប់រឿងនៅកន្លែងកេីតហេតុ៕

ដោយ៖សុខា​សែនជ័យ


ចែករំលែក៖