ព័ត៌មានទាន់ហេតុការណ៍៖

ករណីវិជ្ជមានជំងឺកូវីដ-១៩ លើយោធិន ០១រូប(មួយ) ដែលបាន មកចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅគិលានដ្ឋាន មូលដ្ឋានសមុទ្រ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ ករណីវិជ្ជមានជំងឺកូវីដ-១៩ លើយោធិន ០១រូប ដែលបាន មកចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅគិលានដ្ឋាន មូលដ្ឋានសមុទ្រ ។ នេះបើតាមលខិត មូលដ្ឋានសមុទ្រ សូមគោរពជូនលោក នាយឧត្តមនាវី អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក ស្តីពីរបាយការណ៍ករណីវិជ្ជមានជំងឺកូវីដ-១៩ លើយោធិន ០១រូប ដែលបាន មកចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅគិលានដ្ឋាន មូលដ្ឋានសមុទ្រ។

កម្មវត្ថុ, តបតាមកម្មវត្ថុខាងលើ ខ្ញុំបាទមានកិត្តិយសដ៏ខ្ពង់ខ្ពស់សូមគោរពជូន លោកនាយឧត្តមនាវី មេបញ្ជាការ ដើម្បីរាយការណ៍ស្តីពីយោធិន ០១រូប ឈ្មោះ សំ វិជ្ជា ភេទប្រុស ឋានន្តរស័ក្ដិអនុសេនីយ៍ឯក មុខងារៈ ជំនួយការការិយាល័យបុគ្គលិក នៃអគ្គលេខាធិដ្ឋាន ក្រសួងការពារជាតិ បានធ្វើសំណាកមានវិជ្ជមានជំងឺកូវីដ-១៩ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ហើយយោធិនរូបនេះបានមកចាក់វ៉ាក់សាំងការពារកូវីដ-១៩ ចំនួន០២លើក នៅគិលានដ្ឋាន មូលដ្ឋានសមុទ្រ (លើកទី១ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១, លើកទី២ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ ២០២១ វេលាម៉ោង ០៩និង៣៨នាទី ) ហើយបច្ចុប្បន្នយោធិនរូបនេះ កំពុងសម្រាកព្យាបាលនៅ សណ្ឋាគារមួយកន្លែងឈ្មោះសាកាណា ស្ថិតនៅសង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ ។ ចំពោះ ករណីខាងលើនេះ មូលដ្ឋានសមុទ្រ បានត្រួតពិនិត្យ និងស្រាវជ្រាវរកអ្នកប៉ះពាល់ឃើញចំនួន ០៥ នាក់ ដែលបច្ចុប្បន្នអ្នកទាំង ០៥រូបនេះត្រូវបានបញ្ជូនទៅមន្ទីពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បី យកសំណាកធ្វើតេស្តរកមេរោគកូវីដ -១៩។
(សូមជូនភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ )
សេចក្តីដូចបានគោរពជម្រាបជូនខាងលើ សូម នាយឧត្តមនាវី មេបញ្ជាការមេត្តាជ្រាបជារបាយការណ៍ដ៏ខ្ពង់ខ្ពស់។

សូមលោកនាយឧត្តមនាវី អគ្គមេបញ្ជាការរង នៃកងយោធពល ។ ខេមរភូមិន្ទមេបញ្ជាការកងទ័ពជើងទឹក ទទួលនូវការគោរពរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំបាទ៕

ដោយ ៖ សិលា


ចែករំលែក៖