. ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចេញសេចក្ដីណែនាំ(លើកទី២)ស្ដីពីការពង្រឹងការអនុវត្តវិធានការនានាដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដល់ថ្នាក់ដឹកនាំ មន្ត្រីនគរបាលជាតិ មន្ត្រីរាជការសុីវិល និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ។
ដោយពិនិត្យឃើញថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មានការកើនឡើង ជាបន្តបន្ទាប់ ដែលមកទល់ពេលនេះ បានធ្វើឱ្យប្រជាពលរដ្ឋចំនួន ០៥ រូប ស្លាប់បាត់បង់ជីវិត ក្នុងនោះ ក៏មានមន្ត្រី នគរបាលជាតិចំនួន ០២ រូប ផងនោះ ក្រសួងមហាផ្ទៃ សូមធ្វើការក្រើនរំលឹកដល់ថ្នាក់ដឹកនាំ មន្ត្រីនគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារ គ្រប់លំដាប់ថ្នាក់ បន្តពង្រឹងអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល ក្រសួង សុខាភិបាល និងការណែនាំជាបន្តបន្ទាប់របស់ក្រសួងមហាផ្ទៃ ក្នុងការបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ជាពិសេសត្រូវបន្តយកចិត្តទុកដាក់អនុវត្តនូវវិធានការចាំបាច់នានា ដូចខាងក្រោម ៖
១. ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ គឺ ពាក់ម៉ាស , លាងដៃ , រក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ចាប់ពី ១,៥០ម៉ែត្រឡើងទៅ ឱ្យបានគ្រប់ៗគ្នា នៅគ្រប់ទីកន្លែង និងត្រូវ អនុវត្តឱ្យបានគ្រប់គ្នា និង ៣កុំ គឺ កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ ច្រើនពេក រកកន្លែងមានខ្យល់ចេញចូល ដៃគ្នា កុំកៀកស្មាគ្នា កុំឱបថើបគ្នា ។ , កុំទៅកន្លែងមានមនុស្សច្រើនកុះករ និងកុំប៉ះពាល់ គ្នា កុំចាប់
២. គោរពអនុវត្តឱ្យបានម៉ឺងម៉ាត់នូវច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺ ឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងអនុក្រឹត្យស្តីពីវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ ផ្សេងទៀត ព្រមទាំងបន្តផ្សព្វផ្សាយខ្លឹមសារសំខាន់ៗនៃលិខិតបទដ្ឋានគតិយុត្តទាំងពីរនេះ ដល់កង កម្លាំងនគរបាលជាតិ មន្ត្រីរាជការស៊ីវិល មន្ត្រីពន្ធនាគារ ចំណុះក្រសួងមហាផ្ទៃ និងក្រុមគ្រួសារ សំដៅ រួមគ្នាគោរពអនុវត្តឱ្យបានសកម្មផុលផុស និងមានប្រសិទ្ធភាព ។
៣. បន្តអនុវត្តវិធានការកាត់បន្ថយមន្ត្រីមកបំពេញការងារ និងវិធានការនានា តាមការណែនាំលេខ ០០២ សណន ចុះថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃ ការពារខ្លួន ម៉ឺងម៉ាត់បំផុត រហូតមានការណែនាំជាថ្មីរបស់ សម្តេចអគ្គមហាសេនាបតីតរជាហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឬការជូនដំណឹងរបស់ក្រសួងមហាផ្ទៃ៕
ដោយ៖ សិលា