ព័ត៌មានទាន់ហេតុការណ៍៖

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) បានចូលរួមសហការណ៍ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនបងប្អូនប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) បានចូលរួមសហការក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនបងប្អូនប្រជាពលរដ្ឋដែលមានអាយុ៦០ឆ្នាំឡើងទៅ។

នេះជាការសម្រេចដោយយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លើសុខភាពប្រជាជនកម្ពុជាទូទៅក្នុងរាជធានីភ្នំពេញ តាមបណ្ដាលមណ្ឌលសុខភាពតាមខណ្ឌនីមួយៗ សម្រាប់ផ្ដល់សេវាជូនបងប្អូនប្រជាពលរដ្ឋ។

សូមបញ្ជាក់ថាក្នុងការទទួលបានវ៉ាក់សាំង នឹងចាប់ផ្តើមធ្វើពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ នេះតទៅក្នុងរយ:ពេលពីរសប្តាហ៍ ។

សូមបញ្ជាក់ថា, រហូតដល់ម៉ោង​ ០៩:៥០​នាទី ព្រឹកថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២១​ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ៣៥នាក់​ (ឆ្លងសហគមន៍​ ៣៣នាក់​ និង​ នាំចូល​ ២នាក់) និងមានជាសះស្បេីយ​ ៣២នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កេីន​ ១៧៨៨នាក់​​​​​​​​​​​​​​ ចំនួនសំរាកពេទ្យ ៧៨៣នាក់​​​​ និងចំនួនជាសះស្បេីយសរុប​កេីន ៩៩៩នាក់​​​​​​​​​​​​​​​​​ និង ស្លាប់ថ្មី​ ១​ សរុប​ស្លាប់ ៥នាក់ ​ ៕

ដោយ ៖ សិលា


ចែករំលែក៖