ព័ត៌មានទាន់ហេតុការណ៍៖

ព្រហេីនមែន! ឃេីញបុរសម្នាក់ឈរនិយាយទូរស័ព្ទនៅមុខផ្ទះបើកម៉ូតូទៅឆក់យកតែមិនបានសម្រេចត្រូវជនរងគ្រោះក្របួចបានម្នាក់

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់កំពុងឈរនិយាយទូរស័ព្ទនៅមុខផ្ទះស្រាប់តែមានជនសង្ស័យចំនួន៣នាក់ជិះម៉ូតូមួយគ្រឿងមកធ្វេីសកម្មភាពឆក់យកទូរស័ព្ទស៊េរីទំនេីបនោះ តែមិនបានសម្រេចត្រូវជនរងគ្រោះក្របួចបានម្នាក់ប្រគល់ជូនសមត្ថកិច្ច ខណៈ២នាក់ទៀតកំពុងគេចខ្លួន។ 

   ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី២៣​ ខែមីនា​ ឆ្នាំ២០២១​ នៅជិតផ្សារតាំងកសាង​ ផ្លូវបេតុង​ ភូមិចំការឪឡឹក​ សង្កាត់កាកាបទី២​ ខណ្ឌពោធិ៍​សែនជ័យ។

ជនសង្ស័យនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡេីយទេខណៈសមត្ថកិច្ចកំពុងសួរចម្លេីយ។ 

   តាមសម្តីជនរងគ្រោះសុំមិនបញ្ចេញឈ្មោះបានប្រាប់ឱ្យដឹងថា​ មុនពេលកេីតហេតុរូបគាត់កំពុងឈរនៅមុខផ្ទះពូនិយាយទូរស័ព្ទ​ ពេលនោះស្រាប់តែមានជនសង្ស័យចំនួន៣នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម មិនចាំស្លាកលេខ​ហេីយបានជិះឡេីងលេីខឿនចូលទៅដល់មុខផ្ទះហេីយអ្នកខាងក្រោយក៏ធ្វេីសកម្មភាពឆក់យកទូរស័ព្ទរបស់គាត់​ ។ 

    សាក្សីដដែលបានបន្តថា​ ភ្លាមនោះគាត់ក៏ស្រវាចាប់បានម្នាក់ទាញទម្លាក់ពីលេីម៉ូតូ​ ចំណែកជនសង្ស័យពីរនាក់ទៀតឃេីញមិនស្រួលក៏ជិះម៉ូតូគេចខ្លួនបាត់ទៅ។ 

   ក្រោយកេីតហេតុជនសង្ស័យត្រូវបានជនរងគ្រោះប្រគល់ជូនសមត្ថកិច្ចយកទៅដាក់ទោសតាមច្បាប់។ 

តាមការបង្ហេីបប្រាប់ឲ្យដឹងថា​ នៅតំបន់កន្លែងកេីតហេតុតែងតែមានជនសង្ស័យធ្វេីសកម្មភាពឆក់ប្លន់ជាញឹកញាប់​ ធ្វេីឲ្យប្រជាពលរដ្ឋខ្លាច ពេលខ្លះមិនហ៊ានចេញពីផ្ទះ​ផង។ ដូចនេះប្រជាពលរដ្ឋសូមសំណូមពរដល់សមត្ថកិច្ចមេត្តាពង្រឹងការល្បាតផង៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖