ខេត្តត្បូងឃ្មុំ៖ នាយរងការិយាល័យសេដ្ឋកិច្ច នៃស្នងការដ្ឋាន នគរបាលខេត្តត្បូងឃ្មុំ ពាក់ព័ន្ធវិជ្ជមានកូវីដ-១៩។ នេះបើយោងតាមលិខិតរបស់អធិការនគរបាលស្រុកត្បូងឃ្មុំ ជម្រាបមកលោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តត្បូងឃ្មុំ។ ក្នុងនោះបញ្ញាក់ថា,
កម្មវត្ត៖ ស្ដីពីសកម្មភាពរបស់លោកវរសេនីយ៍ត្រី ឡេង ពៅ នាយរងការិល័យសេដ្ឋកិច្ច នៃស្នងការដ្ឋាន នគរបាលខេត្តត្បូងឃ្មុំ ដែលពាក់ព័ន្ធវិជ្ជមានកូវីដ-១៩ មានដូចខាងក្រោម៖
-នៅថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០២១ វេលាម៉ោង ១៧៖០០នាទីលោកវរសេនីយ៍ត្រី ឡេង ពៅ បានទៅលេងផ្ទះ លោកវរសេនីយ៍ឯក ស្រ៊ុន ផឹងឡេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ នៅភូមិបេង ឃុំ ដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
-នៅថ្ងៃទី ១២ ខែ មីនា ឆ្នាំ២០២១ លោកវរសេនីយ៍ត្រី ឡេង ពៅ បានទៅចូលរួមបុណ្យសពម្ដាយបង្កើត នៅភូមិថ្មពូន ឃុំថ្មពូន ស្រុកកញ្ច្រៀច ខេត្តព្រៃវែង។
-នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០២១ លោកវរសេនីយ៍ត្រី ឡេង ពៅ មានជំងឺហើយមកព្យាបាលនៅ ពេទ្យឯកជន យីហោ២៤ម៉ោង នៅភូមិមេមត់ផ្សារ ឃុំមេមត់ ស្រុកមេមត់ លុះដល់វេលាយប់ថ្ងៃខែឆ្នាំដដែល លោកវេសេនីយ៍ ឡេង ពៅ បានទៅសំរាកនៅផ្ទះភូមិចំការគរ ឃុំដារស្រុកមេមត់។
-នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០២១ លោកវរសេនីយ៍ត្រី ឡេង ពៅ បានមកមន្ទីពេទ្យឯកជននោះវិញ នឹង ទៅលេងផ្ទះលោកវរសេនីយ៍ត្រី ស្រ៊ុន ផឹងឡាយ មេបញ្ជាការរងកងរាជអាវុធហត្ថស្រុកមេមត់ស្ថិតនៅភូមិសង្គមមានជ័យថ្មី ឃុំមេមត់ ស្រុកមេមត់។
-នៅថ្ងៃទី២០ ខែ មីនាឆ្នាំ ២០២១លោកវរសេនីយ៍ត្រី ឡេង ពៅ បានទៅលេងផ្ទះលោក ស្រ៊ុន ម៉េងលាង នៅភូមិសង្គមមានជ័យថ្មី ឃុំមេមត់ នឹង ធ្លាប់ទៅហូបអាហារនៅក្នុងហាងគុយទាវ ងួន ទូច នឹង ឈ្មោះកែវ បូរ៉ា នៅភូមិមេមត់ផ្សារ ឃុំមេមត់ ស្រុកមេមត់ ។
-នៅថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០២១ លោកវរសេនីយ៍ត្រី ឡេង ពៅ បានផ្ទុកកូវីដ១៩ នៅមន្ទីរពេទ្យ បង្អែកស្រុកមេមត់ហើយកម្លាំងអធិការដ្ឋាននករបាលស្រុកមេមត់បានធ្វើការការពារអ្នកដែលនៅក្នុងមន្ទីរពេទ្យទាំងអស់មិនឲ្យចេញចូល ដោយធ្វើចត្តាឡីស័ក១៤ថ្ងៃ។
សេចក្តីដូចបានគោរពរាយកាណ៍ជូនខាងលើនេះ សូមលោកឧត្តមសេនីយ៍ស្នងការ មេត្តាទទួលជ្រាប៕
ដោយ ៖ សិលា