ព័ត៌មានទាន់ហេតុការណ៍៖

ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យគ្រប់វត្តអារាម វាយគង ជួង រគាំង ទូងស្គរ មួយថ្ងៃ៥ដង ជាសាររំលឹកពលរដ្ឋឱ្យចូលរួមប្រយុទ្ធ និងទប់ស្កាត់ជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ ៖ គ្រប់វត្តអារាមនៅទូទាំងប្រទេសវាយគង ជួង រគាំង ទូងស្គរមួយថ្ងៃ៥ដង ដើម្បីជាសាររំលឹកប្រជាពលរដ្ឋឱ្យចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩នៅក្នុងសហគមន៍។

នេះជាសារ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំដល់ជនរួមជាតិ។

សូមបញ្ជាក់ថា, ការណែនាំនេះត្រូវបានបញ្ជាក់តាមរយៈសារាចរណែនាំមួយរបស់លោក ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ។

ក្នុងសារាចរណែនាំនេះបានបញ្ជាក់ថា ការវាយគង ជួង រគាំង ទូងស្គរនេះ ធ្វើឡើងនៅម៉ោង ៥ព្រឹក, ម៉ោង ១១ព្រឹក, ម៉ោង ២រសៀល, ម៉ោង៥ល្ងាច និងម៉ោង ៨យប់។
សូមបញ្ជាក់ទៀតថា, អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ច្បាស់ៗថា ដំណាក់កាលនេះការស្លាប់ដោយសារជំងឺកូវីដ-១៩ គឺជាការពិត មិនមែនជាការលេងសើចទេ សូមបងប្អូនបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត។ ហើយសូមអំពាវនាវដល់សាធារណជនមេត្តា កុំមានការយល់ខុសទៀត ថា ការស្លាប់នេះគឺជាការរៀបចំឲ្យសោះ !! ប្រាប់ប្រជាពលរដ្ឋផង ស្រក់ទឹកភ្នែកផង ! ៕

ដោយ៖ សិលា


ចែករំលែក៖