ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ២នាក់ពាក់ព័ន្ធនឹងគ្រឿងញៀនត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោងទងឃាត់ខ្លួន

ចែករំលែក៖

  ខេត្តកំពង់ស្ពឺ ៖  នៅវេលាម៉ោង ៩:៥៦នាទីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១  កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកសំរោងទង បានធ្វើការល្បាតនៅចំណុចខាងត្បូងភូមិស្រែចែង ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ហើយបានប្រទះមុខសញ្ញារក្សាទុកនូវសារធាតុញៀន និងជួញដូរគ្រឿងញៀនចំនួន២នាក់ក៏ធ្វើការឃាត់ខ្លួនតែម្តង។ ជនសង្ស័យទាំង២នាក់នោះទី១-ឈ្មោះ គី  វិស្ណូ  ភេទ ប្រុស អាយុ១៨ឆ្នាំ នៅភូមិស្រែចែង ឃុំរលាំងចក  ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ទី២-ឈ្មោះ អៀង ចាន់ ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិស្រែចែង ឃុំ រលាំងចក  ស្រុកសំរោងទង ខេត្ត កំពង់ស្ពឺ ។

   ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានដកហូតវត្ថុតាងជាគ្រឿងញៀនចំនួន១៣កញ្ចប់ តូច ទូរសព្ទ័ដៃ១គ្រឿង និង សម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួន។

 បច្ចុប្បន្នជនសង្ស័យព្រមទាំងវត្ថុតាងកម្លាំងជំនាញកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីដើម្បីបញ្ជូនទៅតុលាការ៕

ដោយ ៖ ស សម


ចែករំលែក៖