ព័ត៌មានទាន់ហេតុការណ៍៖

គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌប្ញស្សីកែវ ចុះបង្ក្រាបល្បែងចាក់ឆ្នោតវៀតណាម នៅផ្សារសាំហាន់

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ដោយមានការដឹកនាំបញ្ជាពី លោក ជា ពិសី ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ និងជាអភិបាលខណ្ឌឫស្សីកែវ បានប្រគល់ភារកិច្ចជូន លោក លីន ញ៉ក់ អភិបាលរងខណ្ឌឫស្សីកែវ និងលោកអធិការរងនគរបាលខណ្ឌប្ញស្សីកែវ បានដឹកនាំ កម្លាំងនគរបាល កម្លាំងសណ្តាប់ធ្នាប់ខណ្ឌ ចុះបង្ក្រាបទីតាំងបើកចាក់ឆ្នោតវៀតណាមខុសច្បាប់មួយកន្លែង ស្ថិតនៅផ្សារសាំហាន់ តូបលេខB6 ផ្លូវ105 ក្រុមទី៥ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ក្នុងប្រតិបត្តិការបង្ក្រាបជាក់ស្តែងល្បែងខុសច្បាប់ខាងលើនេះ មិនឃើញមានអ្នកចូលលេងទេ មានតែសំភារៈសំរាប់កត់ឆ្នោត តុកៅអី ក្តាខៀន សំរាប់កត់លេខឆ្នោត និងស្លាកឡូហ្គោមួយចំនួន។ កម្លាំងបានឃាត់ម្ចាស់ទីតាំងល្បែងមកធ្វើកិច្ចសន្យាអោយបញ្ឈប់សកម្មភាព ជាចុងក្រោយ កម្លាំង បានធ្វើកំណត់ហេតុ បិទទីតាំងនេះជាបណ្តោះអាសន្ន៕

ដោយ ៖ សិលា


ចែករំលែក៖