ខេត្តកំពង់ចាម ៖ របាយការណ៏ស្តីការអង្កេតស្រាវជ្រាវ ករណីវិជ្ជមានកូវីដ-១៩ (COVID-19)។
លោក វ៉ាន់ ណាក្រូ ភេទ ប្រុស អាយុ ៣៤ឆ្នាំ នៅភូមិជាចជើង ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងឆ្លើយតប ចំពោះការរីករាតត្បាតនៃជំងឺកូវីដ-១៩ (Covid-19) ក្នុងខេត្តកំពង់ចាម
កំពង់ចាម ថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២១។
ព័ត៌មានផ្ទាល់ខ្លួនរបស់ លោក វ៉ាន់ ណាក្រូ ៖
– ឈ្មោះ វ៉ាន់ ណាក្រូ ភេទប្រុស អាយុ ៣៤ឆ្នាំ សញ្ញាតិ ខ្មែរ។
– អាសយដ្ឋាន៖ ភូមិជាចជើង ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ និង ភូមិអូរប្ញស្សី២ ឃុំអូរប្ញស្សី ស្រុកក្រចេះ ខេត្តក្រចេះ។
– មុខរបរ ជាប្រធានការិយាល័យសុខាភិបាលនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ
– លេខទូរស័ព្ទទំនាក់ទំនង៖ ០៣១ ៥០៤ ៩៧៧៧
– មិនមានប្រវត្តិកើតជំងឺកូវីដ-១៩ ពីមុនទេ
– មានរោគសញ្ញា៖ ក្តៅខ្លួន ក្អកតិចៗ រយៈពេល៨ថ្ងៃមកហើយ
– មិនបានប៉ះពាល់ជាមួយអ្នកជម្ងឺវិជ្ជមានកូវីដ-១៩ទេ
– វិជ្ជមានកូវីដ-១៩ ថ្ងៃទី២៤ ខែ មីនា ឆ្នាំ ២០២១
ព័ត៌មានដែលទទួលបាន ៖
នៅវេលាម៉ោង៤ និង៣០នាទី ថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២១ ក្រុមការងារទទួលបានព័ត៌មាន ពីលោក ប្រធានមន្ទីរសុខាភិបាលខេត្តថា មានករណីវិជ្ជមានកូវីដ-១៩ម្នាក់ ដែលបានសំរាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម ។
ប្រវត្តិដំណើររបស់ លោក វ៉ាន់ ណាក្រូ ៖
– នៅវេលាម៉ោង៤ជិតភ្លឺ ថ្ងៃទី ១៣ ខែ មីនា ឆ្នាំ២០២១ លោក វ៉ាន់ ណាក្រូ បានធ្វើដណើរពីភូមិ ជាចជើង ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ទៅមន្ទីរពេទ្យ ១៦ឧសភា ភ្នំពេញ ដើម្បីបើកសំភារៈ និងត្រឡប់មកវិញពេលល្ងាចថ្ងៃទី ១៣ ខែ មីនា ឆ្នាំ២០២១ ដដែល ។
– នៅថ្ងៃទី១៥ ខែ មីនា ឆ្នាំ២០២១ គាត់ចាប់ផ្តើមមានអាការៈក្តៅខ្លួន ក្អក (ព្យាបាលខ្លួនឯង)
– នៅថ្ងៃទី១៨ខែមីនា ឆ្នាំ២០២១ គាត់ប្រចាំការបញ្ជានៅស្នងការដ្ឋាន
– នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ គាត់ប្រជុំនៅបន្ទប់ video conference
– នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ គាត់បានធ្វើដំណើរពីភូមិជាចជើង ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ទៅផ្ទះជួបប្រពន្ធ កូន នៅភូមិអូរប្ញស្សី២ ឃុំអូរប្ញស្សី ស្រុកក្រចេះ ខេត្តក្រចេះ ហើយគាត់បន្តព្យាបាល ថែមទាំងបានចាក់សេរ៉ូមព្យាបាលខ្លួនឯង រយៈពេល២ថ្ងៃ ។
– នៅថ្ងៃ ២០ ខែ មីនា ឆ្នាំ២០២១ ហើយសុំច្បាប់សំរាកការងារ
– នៅថ្ងៃទី ២១ ខែ មីនា ឆ្នាំ២០២១ ការព្យាបាលខ្លួនឯងមិនធូរស្រាល គាត់បានទៅព្យាបាលនៅ គ្លីនីកមួយកន្លែង យីហោឈ្មោះ ព្រាបស ខេត្តក្រចេះ (សំរាក១យប់)។
– ដោយអាការៈមិនធូរស្បើយ សង្ស័យថាខ្លួនដូចជាឆ្លងជងឺកូវីដ-១៩ ក៏សំរេចចិត្តចេញទៅព្យាបាលនៅមន្ទីរពេទ្យខត្តកំពង់ចាមវិញ ។
– នៅថ្ងៃទី ២២ ខែ មីនា ឆ្នាំ២០២១ គាត់បានធ្វើដំណើរពីភូមិអូរប្ញស្សី២ ឃុំអូរប្ញស្សី ស្រុកក្រចេះ ខេត្តក្រចេះ ដោយជួលរថយន្តឈ្នួល ៨កៅអី ជិះមកខេត្តកំពង់ចាម ។
– នៅថ្ងៃទី ២២ ខែ មីនា ឆ្នាំ២០២១ ពេលមកដល់ទីរួមខេត្តកំពង់ចាម គាត់បានសំរាកនៅផ្ទះម្តាយរបស់គាត់ប្រហែល២ម៉ោង នៅភូមិទួលស្បូវ ឃុំវាលវង់ ក្រុងកំពង់ចាម ។
– នៅវេលាម៉ោង ១ និង១០នាទីរសៀល ថ្ងៃទី ២២ ខែ មីនា ឆ្នាំ២០២១ ឈ្មោះ វ៉ាន់ ណាក្រូ បានចូលសំរាកនៅមន្ទីរពេទ្យខេត្ត កំពង់ចាម ដោយមានរោគសញ្ញា ក្តៅខ្លួន ក្អក ឈឺបំពង់ក ហត់ ពិបាកដកដង្ហើម ។
– នៅថ្ងៃទី ២៣ ខែ មីនា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានស្រង់យកសំណាកទៅពិនិត្យ
– នៅវេលាម៉ោង ៤ និង៣០នាទី ថ្ងៃទី ២៤ ខែ មីនា ឆ្នាំ២០២១ បានទទួលលទ្ធផលវិជ្ជមានកូវីដ-១៩
– ក្រុមគ្រូពេទ្យ បានបញ្ជូនអ្នកជំងឺវិជ្ជមានកូវីដ-១៩ ទៅសំរាកព្យាបាលនៅបន្ទប់ដាច់ដោយឡែក
លទ្ធផលនៃការស្រាវជ្រាវរកឃើញ៖ អ្នកប៉ះពាល់ចំនួន០៨ ករណី ស្រី ០៥ករណី
* អ្នកប៉ះពាល់ផ្ទាល់ចំនួន ០៥ករណី ស្រី ០៣ករណី
1. លាង សុធារី ភេទ ស្រី អាយុ ២៧ឆ្នាំ ត្រូវជាប្រពន្ធ ទូរស័ព្វលេខ ០៨៨ ៨៥៦ ៧៧២៤
2. វណ្ណា ឡូស៊ីច ភេទ ប្រុស អាយុ ៨ឆ្នាំ ត្រូវជាកូន
3. វណ្ណា ហ្សារីន ភេទស្រី អាយុ ១ឆ្នាំកន្លះ ត្រូវជាកូន
4. ឌី ណា ភេទ ប្រុស
5. លាង គា ភេទ ស្រី អាយុ ៥៤ឆ្នាំ ត្រូវជាម្តាយ ទូរស័ព្វលេខ ០១៦ ៧៦៩ ៦៩៧៨
*អ្នកប៉ះពាល់ដោយប្រយោលចំនួន ០៣ករណី ស្រី ០២ ករណី
1. តា ញ៉ ភេទ ប្រុស ត្រូវជាឮឪពុក
2. អ្នកសំអាតស្រី(ផ្ទះម្តាយ)
3. អ្នកសំអាតប្រុស(ផ្ទះម្តាយ)
– នៅល្ងាច ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ក្រុមការងារបានបញ្ជូន អ្នកប៉ះពាល់ផ្ទាល់ខាងលើទៅធ្វើចត្តាឡីស័កនៅសណ្ឋាគារមេគង្គ ខេត្តកំពង់ចាម ។
– អ្នកដែលប៉ះពាល់ដោយប្រយោលបានធ្វើចត្តាឡីស័កនៅតាមផ្ទះ តាមដានសុខភាពរយៈពេល១៤ថ្ងៃ និងណែនាំអោយគាត់អនុវត្តវិធានការ ៣កុំ និង៣ការពារ បើមានបញ្ហាសុខភាពសូមអោយរាយការណ៍បន្ទាន់មកក្រុមឆ្លើយតបបន្ទាន់តាមរយៈលេខទូរស័ព្វ ០១២ ៧៣៦ ៧៥៥ និង ០៩២ ៨០៧ ៦១៦ ។
– ក្រុមការងារកំពុងស្រាវជ្រាវរកអ្នកប៉ះពាល់បន្ត ៕
ដោយ ៖ វណ្ណៈ