ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលសំណាកលើកទី១នៅខេត្តកំពង់ឆ្នាំងលើ មនុស្សចំនួន ៦៨នាក់នៅឃុំពង្រ គឺអវិជ្ជមាន

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ លទ្ធផលធ្វើតេស្តសំណាកលើកទី១លើមនុស្ស៦៨នាក់ ដែលអ្នកប៉ះពាល់ដោយផ្ទាល់ និងប្រយោលលើ មនុស្ស២នាក់ប្តីប្រពន្ធដែលមានវិជ្ជមានកូវីដ-១៩  នៅឃុំពង្រ ស្រុករលាប្អៀរ បានបង្ហាញថា អវិជ្ជមានទាំងអស់ ។ នេះបើតាមការបញ្ជាក់របស់ លោកវេជ្ជបណ្ឌិតប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ដែលបានប្រាប់អ្នកសារព័ត៌មានកាលពីព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ  ។

លោក ប្រធានមន្ទីរសុខាភិបាលខេត្តបានឲ្យដឹងទៀតថា តាមលទ្ធផលដែលបង្ហាញដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា លើសំណាករបស់អ្នកប៉ះពាល់ដោយផ្ទាល់ និងប្រយោលជាមួយប្តីប្រពន្ធ២នាក់មានផ្ទុកជម្ងឺកូវីដ-១៩មកពីភ្នំពេញចូលរួមជប់លៀងនៅឃុំពង្រ ស្រុករលាប្អៀរលទ្ធផលធ្វើតេស្តលើកទី១ គឺអវិជ្ជមានកូវីដ-១៩ទាំងអស់ តែនេះជាលទ្ធផល របស់អ្នកដែលបានយកសំណាកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០ ២១ ចំនួន៦៨នាក់តែ ប៉ុណ្ណោះ ។ 

លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុនបានបញ្ជាក់ទៀតថា បើទោះបីជា លទ្ធផលតេស្តលើកទី១នេះ អវិជ្ជមានក៏ដោយ បងប្អូនប្រជាពលរដ្ឋដែលជាអ្នកពាក់ព័ន្ធទាំងនេះ នៅតែបន្តធ្វើចត្តាឡីស័ករហូតដល់រយៈពេល១៤ថ្ងៃ នឹងរង់ចាំលទ្ធផលតេស្តវិភាគលើកទី២បន្តទៀត ជាមួយនេះគ្រប់អ្នកពាក់ព័ន្ធទាំងអស់ចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួសុខាភិបាល ទាំងអស់គ្នា គឺ ៣ការពារ និង៣កុំ ដើម្បីខ្លួនយើង ដើម្បីគ្រួសារយើងនិងដើម្បីប្រទេសជាតិយើង ៕

ដោយ៖ ចន្ថា


ចែករំលែក៖