ព័ត៌មានទាន់ហេតុការណ៍៖

មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នឹងត្រូវបញ្ចប់ការសាងសង់ជាស្ថាពរនៅចុងខែមីនានេះ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា អគារមន្ទីរពិសោធន៍វេជ្ជសាស្ត្រ មានទីតាំងស្ថិតនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នឹងត្រូវបញ្ចប់ការសាងសង់ជាស្ថាពរនៅចុងខែមីនា ឆ្នាំ២០២១នេះ ដោយឡែកបរិក្ខារតេស្តវិភាគវីរុសកូវីដ-១៩ ជាជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន នឹងរៀបចំតម្លើងនៅក្នុងដើមខែមេសា ឆ្នាំ២០២១ និងដាក់ឱ្យដំណើរការជាផ្លូវការនៅចុងខែមេសា ឆ្នាំ២០២១នេះហើយ។

ជាមួយគ្នានេះ ភាគីចិននឹងបញ្ជូនក្រុមអ្នកជំនាញមកកាន់ប្រទេសកម្ពុជាផងដែរ ដើម្បីជួយសម្រួលដល់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ក្នុងការតម្លើងបរិក្ខារតេស្តវិភាគវីរុសកូវីដ-១៩ និងបណ្ដុះបណ្ដាលជូនដល់បុគ្គលិក សុខាភិបាលដែលមានការពាក់ព័ន្ធ។

សូមជម្រាបជូនបន្ថែមទៀតថា នៅពេលដែលដាក់ឱ្យដំណើរការមន្ទីរពិសោធន៍វិជ្ជសាស្រ្តនេះ នឹងផ្តល់ភាពងាយស្រួលដល់ខេត្តព្រះសីហនុ និងបណ្តាខេត្តមួយចំនួនដែលមានព្រំប្រទល់ជិតគ្នា ក្នុងការបង្កើនល្បឿនធ្វើសំណាកតេស្តរកជំងឺវីរុសកូវីដ-១៩ បាឆាប់រហ័ស ចំនេញពេលវេលា និងថវិកា ព្រមទាំងអាចចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ កាន់តែមានប្រសិទ្ធភាព៕

ដោយ ៖ សិលា


ចែករំលែក៖