ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងចម្រុះដេញចាប់រថយន្តនាំចូលសត្វមាន់ពីថៃខុសច្បាប់ជាង៥០០ក្បាល

ចែករំលែក៖

ខេត្តបន្ទាយ​មាន​ជ័យ ៖ ​រថយន្ត​តួ​រី​ស​១​គ្រឿងដែលដឹក​មាន់​រស់របស់ឈ្មួញ​នាំ​ចូល​ពី​ថៃ​ខុសច្បាប់​ត្រូវមន្ត្រី​ចម្រុះ​ដេញចាប់​ដល់ផ្ទះនិងរឹបអូសមាន់​រស់​ជាង​៥០០​ក្បាល កាល​វេ​ម៉ោង​១០​និង​២០​នាទី​យប់ ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០២១ ស្ថិត​ភូមិ​សន្តិភាព ឃុំ​ទួល​ពង្រ ស្រុក​ម៉ា​ឡៃ ។

ឈ្មួញ​ជាអ្នកនាំ​មាន់​ចូល​ពី​ថៃ​ដោយ​ខុសច្បាប់​នេះឈ្មោះ រិ​ន សា​រឿយ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ រស់នៅ​ភូមិ​ខាងលើ និង​ម្ចាស់​ជា​អ្នកបើកបរ​រថយន្ត​ដឹក​មាន់​មានឈ្មោះ ចាន់ រ៉ា​ន់ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ​រស់នៅ​ភូមិ​ថ្នល់​បត់ ឃុំ​ភ្នំ​តូច ស្រុក​មង្គល​បូ​រី ។
នេះបើតាមការអះអាងរបស់លោក ហ៊ុយ ទូច នាយការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខខេត្តបន្ទាយមានជ័យដែលបានដឹកនាំការបង្រ្កាប។
លោក​ ហ៊ុយ ទូច បាន​បញ្ជាក់​ថា នៅមុនពេលកើតហេតុមន្ត្រី​ចម្រុះ​មាន​មន្ត្រី​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្ត​និង​កម្លាំង​នគរបាល​ស្រុក​ម៉ា​ឡៃ បាន​ស្រាវជ្រាវ ហើយ​កំណត់​មុខសញ្ញា ឃើញ​រថយន្ត​តួ​រី​ស​១​គ្គគ្គ្រគ្រឿពណ៌ពាក់ស្លាកលេខ​2V.1473​ដែល​ដឹក​មាន់​ចេញពី​ច្រករបៀង​អូរ​ល្ហុង ស្ថិត​ភូមិ​សន្តិភាព ឃុំ​ទួល​ពង្រ ស្រុក​ម៉ា​ឡៃ ។
ក្រោយ​ឃើញ​រថយន្ត​សង្ស័យ ដឹកមាន់ចូលខុសច្បាប់បែបនេះមន្ត្រី​ចម្រុះ​បាន​ដេញ​រហូត​រថយន្ត​បើក​ចូល​ផ្ទះ ឈ្មោះ រិ​ន សា​រឿយ (​ស្គាល់​ថា​ឈ្មួញ​រកស៊ី​មាន់​នាំ​ចូល​ថៃ​ខុសខុសច្បាប់រស់នៅ​ភូមិ​សន្តិភាព ឃុំ​ទួល​ពង្រ ស្រុក​ម៉ា​ឡៃ ។ ភ្លាមនោះមន្ត្រី​ចម្រុះ​បាន​ចូល​ទៅ​ពិនិត្យ​ឃើញ​រថយន្ត​ដឹក​មាន់​រស់​នាំ​ចូល​ពី​ថៃ តាម​ច្រករបៀង​អូរ​ល្ហុង ដែល​មាន​មាន់​រស់​ចំនួន​៥១០​ក្បាល ស្មើ​៥១​តា​កា​ក្នុង​១​តា​កា​ដាក់​មាន់​១០​ក្បាល។មាន់​រស់​ដែល​ឈ្មួញ​នាំ​ចូល​ពី​ថៃ គឺ​នាំ​ចូល​ដោយ​ខុសច្បាប់​ហើយ​ព្រួយបារម្ភ​មាន​ជំងឺឆ្លង​ផ្តាសាយ​បក្សី ទើបមន្ត្រី​ជំនាញ​ឃាត់​នាំ​យក​ទៅ​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្តបន្ទាយមានជ័យ ដើម្បី​យក​សំណាកទៅ​ពិនិត្យ​នៅ​ក្រសួងកសិកម្ម​រុករុក្ខាប្រមាញ់ និង​នេសាទហើយរង់ចាំចេញ​លទ្ធផលដើម្បីអនុវត្ត​តាម​ច្បាប់​៕

ដោយ៖ ប្រាថ្នា


ចែករំលែក៖