ព័ត៌មានទាន់ហេតុការណ៍៖

លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងភរិយា ឧបត្ថម្ភថវិកាជូនដល់កងកម្លាំងនគរបាលកំពុងធ្វើចត្តាឡីស័កនៅស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមីនា ឆ្នាំ២០២១  លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងភរិយាបានឧបត្ថម្ភនូវថវិកាចំនួន ២០,០០០,០០០៛(ម្ភៃលានរៀលគត់) ជូនដល់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ សម្រាប់ប្រើប្រាស់ទ្រទ្រង់ជីវភាពដល់កងកម្លាំងដែលបម្រើ កិច្ចការការពារ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងកងកម្លាំងដែលកំពុងធ្វើចត្តាឡីស័កនៅស្នងការដ្ឋាននគរបាលខេត្ត ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ដែលកំពុងបង្កហានិភ័យដោយគំរាមកំហែងមកលើសុខភាព និងអាយុជីវិតប្រជាជនកម្ពុជានាពេលបច្ចុប្បន្ន។ 

    ជាមួយនឹងអំណោយដ៏ថ្លៃថ្លានេះ លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានលើកឡើងថា លោកមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងចំពោះការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលតែងតែបានជួយឧបត្ថម្ភនូវសម្ភារផ្សេងៗ និងថវិកាដល់អង្គភាពយើងខ្ញុំដែលជាសេនាធិការផ្ទាល់ជូនគណ:បញ្ជាការឯកភាពខេត្ត រដ្ឋបាលខេត្ត ដោយនៅក្នុងស្ថានភាពដែលយើងខ្ញុំកំពុងតែត្រូវការចាំបាច់ក្នុងការប្រយុទ្ធប្រឆាំង ការពារការឆ្លងរីករាលដាលមេរោគកូវីដ-១៩  នាពេលបច្ចុប្បន្ន ។ 

    លោកស្នងការបានបន្តថា  ខ្ញុំបាទតាងនាមនាយ-នាយរង និងពលនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និងខ្លួនខ្ញុំផ្ទាល់ សូមគោរព ថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតជូនចំពោះនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត និងលោកជំទាវជាភរិយា ព្រមទាំងបុត្រី សូមមានសុខភាពល្អបរិបូណ៌ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ និងសូមប្រកបនូវពុទ្ធពរ ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ជាពិសេសជៀសផុតពីជំងឺឆ្លងកូវីដ-១៩ ៕ដោយ ៖ វណ្ណៈ


ចែករំលែក៖