ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យក្រសួងសុខាភិបាល ប្រកាសច្រានចោលទាំងស្រុង ចំពោះការចុះផ្សាយព័ត៌មានមិនពិតនេះ

ចែករំលែក៖

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានប្រកាសច្រានចោលទាំងស្រុង ចំពោះការចុះផ្សាយព័ត៌មានមិនពិតនេះ។ លោកស្រីវេជ្ជបណ្ឌិត បានបញ្ជាក់ថា ការពិតសពឈ្មោះឈាន ប៊ុនធឿន ជនជាតិខ្មែរ ភេទប្រុស អាយុ៣៨ឆ្នាំ ស្នាក់នៅភូមិកណ្តាល ឃុំមានជ័យ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ នេះ មិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ នៅឡើយទេ ហើយសូមអំពាវនាវសាធារណជនមេត្តាកុំបន្តចែកចាយព័ត៌មានមិនពិតនេះ ដែលធ្វើឲ្យមានការភ័ន្ដច្រឡំ។

ក្រសួងសុខាភិបាលសូមចូលរួមសោកស្តាយ និងចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារសព។
សូមអរគុណ!!

ដោយ ៖ សិលា


ចែករំលែក៖