នៅថ្ងៃទី២៥ខែមីនា សារព័ត៌មានកូរ៉េខាងជើង KCNA បានផ្សាយថា ប្រទេសនេះបានបាញ់សាកល្បងមីស៊ីល ប្រភេទថ្មី ដោយប្រើបច្ចេកវិទ្យាទំនើប អាចបំពាក់ក្បាលគ្រាប់មានទម្ងន់ ២,៥តោន។
តាមសារព័ត៌មាន KCNA បានឲ្យដឹងថា មីស៊ីលខាងលើ បាញ់ចំគោលដៅគ្រោងទុកមានចម្ងាយដល់ទៅ ៦០០ គីឡូម៉ែត្រ ។ កន្លងមក សារព័ត៌មានជប៉ុន និងកូរ៉េខាងត្បូងបានផ្សាយថា កាំជ្រួចមីស៊ីលរបស់កូរ៉េខាងជើងបាញ់បានចម្ងាយតែ ៤២០ ដល់៤៥០ប៉ុណ្ណោះ ។
លោក Ri Pyong Chol មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង គ្រប់គ្រងការបាញ់សាកល្បងមីស៊ីល បានឲ្យដឹងថា« ការអភីវឌ្ឍន៍មីស៊ីលគឺដើម្បីពង្រឹងសមត្ថភាពយោធា ទប់ស្កាត់ការគំរាមកំហែង ពីខាងក្រៅ។ លោកបន្តទៀតថា មីស៊ីលកូរ៉េខាងជើង បានប្រើប្រាស់បច្ចេកវិទ្យាទំនើប អាចបំពាក់ក្បាលគ្រាប់២,៥តោន ។
តាមក្រុមអ្នកឯកទេសពីកាំជ្រួចមីស៊ីល មកពីមជ្ឈមណ្ឌលស្រាវជ្រាវ និងការមិនរីកសាយភាយអាវុធបរមាណូ CNS មានទីតាំងនៅរដ្ឋកាលីហ្វ័រនីញ៉ា បានឲ្យដឹងថា នេះជាប្រភេទមីស៊ីលដែលកូរ៉េខាងជើងបានបង្ហាញ នៅក្នុងក្បួនព្យុហយាត្រាកាលពីខែតុលាឆ្នាំ២០២០។ បើពិតជាដូច្នេះមេន មីស៊ីលដែលកូរ៉េខាងជើង បានបាញ់សាកល្បង គឺជាប្រភេទ KN-23។ មីស៊ីលនេះមានរូបរាងខាងក្រៅដូចជា មីស៊ីល Iskander-M SRBM របស់អាមេរិក។
នេះជាការបាញសាកល្បងមីស៊ីល លើកដំបូងក្នុងរយៈពេល ១ឆ្នាំកន្លងមក ។ អាមេរិកបានថ្កោលទោសយ៉ាងខ្លាំង ដល់ការបាញ់សាកល្បងមីស៊ីលខាងលើ គឺជាការគំរាមកំហែងដល់សន្តិសុខ ស្ថិរភាពនៅក្នុងតំបន់៕ដោយ៖ ធីរីណា
រូបភាព៖AP