ភ្នំពេញ ៖ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ លោកស្រី គង់ សៅវត្ថា អាយុ៣២ឆ្នាំ ជាមន្រ្តីនគរបាលនៅនាយកដ្ឋានរដ្ឋបាលទូទៅ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ រស់នៅផ្ទះលេខ 17Eo2 ផ្លូវលេខ១៧៤ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ ។
ក្រុមគ្រូពេទ្យបានយករថយន្តទៅដឹកលោកស្រី ចេញពីផ្ទះ ដើម្បីបញ្ជូនទៅកាន់កន្លែងព្យាបាល The Great Duke នៅល្ងាចថ្ងៃដដែលនេះ។
សួនជម្រាបថា, នៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសថា បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ៩៦នាក់ថែមទៀត និងជាសះស្បើយចំនួន ១៨នាក់ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១។
ក្នុងនោះសុទ្ធសឹងជាករណីសហគមន៍ក្នុង «ព្រឹត្តិការណ៍២០កុម្ភៈ» ក្នុងព្រឹត្តការណ៍សហគមន៍២០ កុម្ភៈ ចំនួន ៩៦នាក់ ។
រកឃើញអ្នកឆ្លងថ្មី ៩៦នាក់ទៀត (សហគមន៍ទាំង ៩៦នាក់) និងជាសះស្បើយ ១៨នាក់
គិតត្រឹមព្រឹក ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១
– អ្នកឆ្លងសរុប= ១៩៦៨ នាក់
– អ្នកជាសះស្បើយ= ១០៧៤ នាក់
– អ្នកកំពុងព្យាបាល= ៨៨៤នាក់
– អ្នកស្លាប់= ០៨ នាក់៕
ដោយ ៖ សិលា