ព័ត៌មានទាន់ហេតុការណ៍៖

គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន៤៣គ្រាប់ត្រូវបានរុករកឃើញក្នុងរណ្ដៅដីនៅស្រុកស្អាងហើយត្រូវបានមន្រ្តីស៊ីម៉ាក់ចុះទៅយកទុកកម្ទេចចោល

ចែករំលែក៖

ខេត្តកណ្ដាល៖ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលបន្សល់ទុកកាលពីសម័យសង្គ្រាមចំនួន៤៣គ្រាប់ ត្រូវបានគ្រឿងចក្រកាយដីប្រទះឃើញនៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ ស្ថិតក្នុងរណ្ដៅដីខាងមុខបរិវេណវត្តស្អាងភ្នំ ក្នុងភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។ 

    មន្ត្រីអង្កកាដោះមីនកម្ពុជា បាននិយាយថា ការប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនេះ ក្រោយទទួលព័ត៌មានពីនគរបាលស្រុកស្អាងដែលគាត់បានទទួលសេចក្តីរាយការណ៍បន្តពីពលរដ្ឋ។ ស្របពេលជាមួយគ្នានេះផងដែរ ក្រុមបច្ចេកទេសដោះមីន បានធ្វើដំណើរទៅទីតាំងខាងលើ ហើយក៏ធ្វើសកម្មភាពប្រមូលយកមករក្សាទុកដើម្បីទុកកម្ទេចចោល។

    មន្ត្រីអង្កការដោះមីនបានឱ្យដឹងទៀតថា គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន៤៣គ្រាប់នេះ ពុំទាន់ស្គាល់ប្រភេទនៅឡើយទេ ៕

ដោយ៖ស្អាងជ័យ


ចែករំលែក៖