ព័ត៌មានទាន់ហេតុការណ៍៖

តើអ្នកណាខ្លះធ្លាប់ទៅមន្ទីរសំរាកព្យាបាល កុមារ និង សម្ភព ង៉ាន ចិន្តា មានទីតាំងផ្ទះលេខ ៣៧Eo ផ្លូវលេខ ១៣៦ សង្កាត់ផ្សារកណ្ដាល១ ខណ្ឌដូនពេញ មេត្តាទៅផ្តល់សំណាក

ចែករំលែក៖

ភ្នំពេញ៖អ្នកធ្លាប់ទៅ មន្ទីរសំរាកព្យាបាល កុមារ និង សម្ភព ង៉ាន ចិន្តា មានទីតាំងផ្ទះលេខ ៣៧Eo ផ្លូវលេខ ១៣៦ សង្កាត់ផ្សារកណ្ដាល១ ខណ្ឌដូនពេញ មេត្តាទៅផ្តល់សំណាក។ នេះបើយោងតាមប្រភព សេចក្តីជូនដំណឹងពីអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ បានបញ្ជាក់អោយដឹងថា, សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅប្រើប្រាស់សេវា ឬធ្លាប់បានប៉ះពាល់ផ្ទាល់ជាមួយបុគ្គលិកធ្វើការនៅមន្ទីរសំរាកព្យាបាល កុមារ និង សម្ភព ង៉ាន ចិន្តាចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២១ (អ្នកវិជ្ជមានជំងឺកូវីដ-១៩ បានចូលទៅទីតាំងនេះ)។
ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ #កូវីដ១៩​​ (#COVID-19) ដែលមានទីតាំងនៅ

📌​វិទ្យាល័យ​បាក់ទូក​
📌វិទ្យាល័យ​បឹង​ត្របែក​
📌មណ្ឌលសុខភាពចាក់អង្រែក្រោម​
📌មន្ទីរ​ពេទ្យខ្មែរ-សូវៀត​
📌សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន)
📌មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា​

សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។

សូមអរគុណ!

ដោយ, សិលា


ចែករំលែក៖