ព័ត៌មានទាន់ហេតុការណ៍៖

តិចមិនដឹង ! ផ្សារទំនើប ឡាក់គី (Lucky Exprees) មានទីតាំងនៅផ្ទះលេខ ០៤AEo, ផ្លូវ ៤៣២, សង្កាត់ បឹងត្របែក, ខណ្ឌចំការមនមានអ្នកវិជ្ជមានជំងឺកូវីដ-១៩ បានចូលទៅហាងនោះ នៅម៉ោង ១៨៖២៦នាទី

ចែករំលែក៖

ភ្នំពេញ៖ ប្រយ័ត្នទាំងអស់គ្នា, តិចមិនដឹង ! ផ្សារទំនើប ឡាក់គី (Lucky Exprees) មានទីតាំងនៅផ្ទះលេខ ០៤AEo, ផ្លូវ ៤៣២, សង្កាត់ បឹងត្របែក, ខណ្ឌចំការមន មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ បានចូលទៅហាងនោះ នៅម៉ោង ១៨៖២៦នាទី។ នេះបើយោងតាម សេចក្តីជូនដំណឹង បន្ទាន់មួយរបស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅរសៀលនេះ ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីតាំងផ្សារទំនើប ឡាក់គី (Lucky Exprees) មានទីតាំងនៅផ្ទះលេខ ០៤AEo, ផ្លូវ ៤៣២, សង្កាត់ បឹងត្របែក, ខណ្ឌចំការម នៅថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២១ ម៉ោង ១៨៖២៦ (អ្នកវិជ្ជមានជំងឺកូវីដ-១៩ បានចូលទៅហាងនោះ នៅម៉ោង ១៨៖២៦នាទី)។
ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ #កូវីដ១៩​​ (#COVID-19) ដែលមានទីតាំងនៅ

📌​វិទ្យាល័យ​បាក់ទូក​
📌វិទ្យាល័យ​បឹង​ត្របែក​
📌មណ្ឌលសុខភាពចាក់អង្រែក្រោម​
📌មន្ទីរ​ពេទ្យខ្មែរ-សូវៀត​
📌សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន)
📌មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា​

📅​ សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។

សូមអរគុណ!

ដោយ ៖ សិលា


ចែករំលែក៖