ព័ត៌មានទាន់ហេតុការណ៍៖

លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានជួបសំណេះសំណាល និងចែកអំណោយរបស់រដ្ឋបាលខណ្ឌ ជូនដល់កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ១៤កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១

រដ្ឋបាលខណ្ឌចំការមន បានរៀបចំពិធីសំណេះសំណាល និងចែកអំណោយរបស់រដ្ឋបាលខណ្ឌជូនដល់កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌចំការមន ក្រោមអធិបតីភាពលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន ដោយមានការចូលរួមលោក-លោកស្រីអភិបាលរងខណ្ឌ, លោកនាយករដ្ឋបាលខណ្ឌ, លោកប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ខណ្ឌ និងមន្ត្រីរដ្ឋបាលខណ្ឌ។

អំណោយដែលទទួលបានក្នុង ០១នាក់ រួមមាន៖ អង្ករ, មី, ទឹកត្រី, ទឹកស៊ីអ៉ីវ, ទឹកបរិសុទ្ធ និងម៉ាស់ផងដែរ៕

ដោយ ៖ សិលា


ចែករំលែក៖