ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ថា, បើអ្នកបានទៅកាន់ទីតាំងហានិភ័យ ដែលបានប្រកាស និងមានរោគសញ្ញាដូចជា៖
គ្រុនក្ដៅ កំដៅយ៉ាងតិច ៣៧.៥អង្សាសេ
ក្អក កណ្ដាស់
ហៀរសំបោរ
ឈឺបំពង់ក
ហត់ ឬពិបាកដកដង្ហើម
សូមទៅធ្វេីតេស្តរកមេរោគ #កូវីដ១៩ (#COVID-19) ដែលមានទីតាំងនៅ
វិទ្យាល័យបាក់ទូក
វិទ្យាល័យបឹងត្របែក
មណ្ឌលសុខភាពចាក់អង្រែក្រោម
មន្ទីរពេទ្យខ្មែរ-សូវៀត
សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន)
មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា
ចាប់ពីម៉ោង ៨៖៣០នាទី ដល់ ១២៖០០នាទី និង ២៖០០នាទី ដល់ ៥៖០០នាទី។
សូមអរគុណ!
ដោយ, សិលា