ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនបុរសជនជាតិចិនម្នាក់ពីបទរក្សាទុកនូវសារធាតុញៀន

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង២១៖២០នាទីយប់ កំលាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀនរបស់អធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានទទួលបទបញ្ជាផ្ទាល់ពីលោក វរៈសេនីយ៍ឯក ហួ យ៉ៃ អធិការ អោយចេញជួយស្ទាក់ឃាត់រថយន្តមួយគ្រឿងម៉ាកLEXUS 330ពណ៌សពាក់ស្លាក លេខភ្នំពេញ2AE-3298 ដែលគេចពីគោលដៅចត្តាឡីស័កស្រុកស្ទឹងហាវរហូតដល់ម៉ោង២២៖១០ នាទីកំលាំងយើងក៏ប្រទះឃើញរថយន្តខាងលើនៅមុខជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៣ខណៈពេលនោះដែរម្ចាស់រថយន្តនោះក៏បើកត្រឡប់ក្រោយគេចទៅផ្លូវជាតិលេខ៤វិញរួចកម្លាំងយើងក៏ដេញពីក្រោយរហូតដល់ចំណុចមុខចំការដូងប្រេង១០០ខ្នងដែលស្ថិតនៅភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បន្ទាប់មកកំលាំងយើងបានឃាត់ខ្លួនជនជាតិចិន០១ នាក់ ឈ្មោះ WU YAO ភេទប្រុស អាយុ៣៥ ឆ្នាំ ទីលំនៅ និងមុខរបរមិនពិតប្រាកដ
ដកហូត បាននៅវត្ថុតាងរួមមាន៖
-ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន០២ កញ្ចប់
-ទូរស័ព្ទចំនួន០១ គ្រឿង
-បំពង់ជក់ចំនួន០២
-ដបជក់ចំនួន០១
-ដែកកេះចំនួន ០២
-លិខិតឆ្លងដែនចំនួន០១
-ប័ណ្ណសំគាល់ខ្លួនចំនួន០២
-ដងឡាមចំនួន០១
-រថយន្តចំនួន០១ គ្រឿង
បច្ចុប្បន្នកំលាំងជំនាញ កំពុងសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងតាមនីតិវិធី៕

ដោយ៖ឆ្លាម សមុទ្រ


ចែករំលែក៖