ប៉ាគីស្ថានទើបតែបានបាញ់សាកល្បងមីស៊ីលប្រភេទ Shaheen-1A អាចបំពាក់ក្បាលគ្រាប់បរមាណូទទួលបានដោយជោគជ័យ។ ការសាកល្បងក្រោមការត្រួតពិនិត្យរបស់ក្រុមជំនាញវិទ្យាសាស្ត្រ របស់ប៉ាគីស្ថាន។
ការបាញ់សាកល្បង ធ្វើឡើង ក្នុងពេលដែលទំនាក់ទំនងរវាងឥណ្ឌានិងប៉ាគីស្ថានប្រឈមមុខតានតឹងដាក់គ្នាជុំវិញបញ្ហាតំបន់កាស្មៀរ បើទោះបីប្រទេសទាំងពីរបានព្រមព្រៀងឈប់បាញ់ហើយក្តី។
មីស៉ីលផ្លោង Shaheen-1A គឺ ប្រភេទបាញ់ចេញពីដីគោកសំដៅទៅគោលកាន់ដីគោកដូចគ្នា។ វាមានសមត្ថភាពបំពាក់ក្បាលគ្រាប់បរមាណូ។ ការបាញ់សាកល្បង ត្រូវបានធ្វើឡើងនៅមូលដ្ឋានតេស្តមីស៉ីល ក្នុងទីក្រុងរ៉ាវ៉ាលភីនឌី (Rawalpindi) ក្បែររដ្ឋធានី អ៊ីស្លាម៉ាបាដ(Islamabad)កាលពីថ្ងៃទី ២៦ខែមីនា។
កាលពីខែកុម្ភៈកន្លងទៅ ប៉ាគីស្ថានក៏ទើបតែបានទទួលជោគជ័យផងដែរ ក្នុងការធ្វើតេស្តមីស៉ីលឈ្មោះ Bahur ដែលជាប្រភេទមីស៉ីលគ្រូស (cruise missile) និងអាចហោះបានចម្ងាយ៤៥០គីឡូម៉ែត្រ។
នាយករដ្ឋមន្ត្រីប៉ាគិស្ថាន លោក Imran Khan បានអបអរសាតរដល់ការសាកល្បងទទួលបានជោគជ័យនៅមីស៊ីលយុទ្ធសាស្ត្របំពាក់ក្បាលគ្រាប់បរមាណូ ។ លោកក៏បានសរសើរដល់ក្រុមអ្នកវិទ្យាសាស្ត្រ ប៉ាគីស្ថានដែលបានខិតខំស្រាវជ្រាវ ដើម្បីការពារជាតិ កាន់តែរឹងមាំ៕ ដោយ៖ធីរីណា